0

​ពលករ​ប្រុស​ស្រី ៥ នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​កូនភ្នំ​វរៈ​ការពារ​ព្រំដែន​គោក ៨១៧ ទប់ស្កាត់​មិន​អោយ​ឆ្លងដែន​

​ពលករ​ប្រុស​ស្រី ៥ នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​កូនភ្នំ​វរៈ​ការពារ​ព្រំដែន​គោក ៨១៧ ទប់ស្កាត់​មិន​អោយ​ឆ្លងដែន​

​បាត់ដំបង ៖ ពលករ​ប្រុស​ស្រី ៥ នាក់​នាំ​គ្នា​បម្រុង​ឆ្លងដែន​ខុសច្បាប់ ទៅ​ប្រទេស​ថៃ ត្រូវ​នគរបាល​ប៉ុស្តិ៍​កូនភ្នំ​វរៈ​ការពារ​ព្រំដែន​គោក ៨១ ៧​ទប់ស្កាត់​អប់រំ​អោយ​វិល​ត្រឡប់​ទៅផ្ទះ​វិញ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៤ ចំណុច​តំបន់​ខ្សែ​បន្ទាត់​ព្រំដែន​ថៃ​កម្ពុជា ក្នុងភូមិ​កូនភ្នំ (៣២) ឃុំ​សាស្តា​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង ។​

​លោក​ជួន​ស៊ី​នាយប៉ុស្តិ៍​កូន​ភ្នំ (៣២) នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​៨១៧ បានអោយដឹងថា ប៉ុស្តិ៍​កូនភ្នំ​ជា​យូរ​ឆ្នាំ​មក ហើយ​មិន​ដែល​មាន​ពលករ​ចំណាកស្រុក​មកដល់​ទេ តែ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៤ កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក ៨១៧ ប៉ុស្តិ៍​កូនភ្នំ​(៣២) ធ្វើការ​ល្បាត​ប្រទះឃើញ​ម៉ូតូ​ឌុប ចំនួន ៣ គ្រឿង នាំ​មនុស្ស​ប្រុស​ស្រី ៥ នាក់​ក្នុងនោះ​ស្រី ២ នាក ហើយ​ពួកគេ​មាន​វ័យ​ចាប់ពី​អាយុ​២៥​ឆ្នាំ ដល់​៣៥​ឆ្នាំ មាន​ទីលំនៅ​ខេត្តព្រៃវែង ចូល​មក​តំបន់​ខ្សែ​បន្ទាត់​ព្រំដែន ច្រករបៀង​កូនភ្នំ​បម្រុង ធ្វើ​ដំណើរ​ឆ្លង​ចូល​ប្រទេស​ថៃ ។ ពេលនោះ កម្លាំង​នគរបាល​យើង​បាន​ហៅ​មក​សាកសួរ និង​ធ្វើ​ការអប់រំ​អោយ​ត្រឡប់​ទៅផ្ទះ​វិញ និង​អោយធ្វើ​សំណុំបែបបទ​តាម​ផ្លូវច្បាប់ មុន​នឹង​ឆ្លង​ដែន​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ។​

​លោកនាយ​ប៉ុស្តិ៍​បានបញ្ជាក់​ថា ដោយ​អង្គភាព​ជាប់រវល់ រៀបចំ​កម្មវិធី​ជប់លៀង​ខ្នាត​តូច មិន​បាន​យកឈ្មោះ របស់​ពលក​រទាំង ៥ នាក់​នោះ​ឡើយ គ្រាន់តែ​អប់រំ ហើយ​អោយ​នាំគ្នា​ទៅ​រក​ការងារ​នៅក្នុង​ស្រុក​វិញ កុំអោយ​ចាញ់បោក​មេខ្យល់ ៕

2014_09_29c (1) 2014_09_29c

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment