0

​កំលាំង​សមត្ថ​កិច្ខ នគរបាល នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាបបាន​ជនសង្ស័យ​ម្នាក់ ជនជាតិ​ឡាវ​និង​ថ្នាំញៀន​ជិត​១០​គីឡូក្រាម ជាប់​ព្រំដែន​កម្ពុជា ឡាវ​

​កំលាំង​សមត្ថ​កិច្ខ នគរបាល នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាបបាន​ជនសង្ស័យ​ម្នាក់ ជនជាតិ​ឡាវ​និង​ថ្នាំញៀន​ជិត​១០​គីឡូក្រាម ជាប់​ព្រំដែន​កម្ពុជា  ឡាវ​

ខេត្ត​ស្ទឹងត្រែង ៖ បុរស​ជនសង្ស័យ​ម្នាក់ ជនជាតិ​ឡាវ ត្រូវបាន​កំលាំង​នគរបាល នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​នគរបាល ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ថាន​នគរបា​ល​ខេត្តស្ទឹងត្រែង​បង្ក្រា​បឃាត់​ខ្លួន​បាន​និង​ម្សៅ​សង្ស័យ​សារធាតុ​ញៀន ប្រភេទ​ម្សៅ ក្រាម​ពណ៌ ស ចំនួន​១០​កញ្ចប់​ធំ ប្រមាណ​ជិត​១០​គីឡូក្រាម នៅ​ព្រឹក​ថ្ងៃទី​១៣​ខែ​កុម្ភ​:​ឆ្នាំ​២០២២ តាម​បន្ទាប់​ព្រំដែន​កម្ពុជា ឡាវ​។​

​តាម​ការ​ឱ្យ​ដឹង​ពី នគរបាល បង្ក្រាប​បទល្មើស​គ្រឿងញៀន ច្រក់​អន្តរជាតិ ត្រពាំង​គ្រៀល កម្ពុជា ឡាវ​(​នគរបាល BLO) ៖

​ជនសង្ស័យ ជនជាតិ​ជាតិ​ឡាវ​រួមជាមួយ​វត្ថុតាង មានឈ្មោះ ភី​ម ម៉ាន់​ចាន់​កាន់ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ថា​កាំ​ង ស្រុក​បុន ខេត្ត​ចំប៉ា​សាក ប្រទេស​ឡាវ ត្រូវបាន ចាប់ខ្លួន​នៅ​ចំនុច ផ្លូវ​ស្ពាន​ទី​២ ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្ត​ស្ទឹងត្រែង ចាប់​បាន​វេលា​ម៉ោង ៩​និង​៤៥​នាទី​ព្រឹក ថ្ងៃទី ១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ នគរបាល​ដដែល​បន្ត​ថា ការចាប់​បុរស​ជា​ជនសង្ស័យ ក្នុង​បទល្មើស​ជាក់ស្តែង ករណី​ជួញដូរ​សារធាតុ​ខុសច្បាប់ លួច​ដឹក​ចូល​កម្ពុជា តាម​ព្រៃ មក​ចំនុច​ខាងលើ​ហើយ​ឆែកឆេរ សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង ម្ស៉ៅ​ក្រាមស ថ្លា សង្ស័យ សារធាតុ​ញៀន​ចំនួន​១០​កញ្ចប់​ធំ ស​រុ ប​ចំនួន​៩៨៦៦.៥៦​ក្រាម​។​

​ជនសង្ស័យ​ជនជាតិ​ឡាវ រួម​វត្តុតាង បាន​បញ្ជូន​មក​ស្នងកា​រ​នគរបាល​ខេត្ត ដើម្បី​ពិនិត្យ​ជាក់ស្តែង រួម​ទាំង​បង្ក​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​៕

Filed in: គ្រឿងញៀន, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!