0

ស្លាប់​៤​នាក់​របួស​ធ្ងន់​ស្រាល​៩​នាក់​ដោយ​រថយន្ត​ច្នៃ​ដឹក​ដំឡូង​មី រអិល​ថយ​ក្រោយ​ចុះ​ចំណោត​ភ្នំ​បុក​កិន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង​

ស្លាប់​៤​នាក់​របួស​ធ្ងន់​ស្រាល​៩​នាក់​ដោយ​រថយន្ត​ច្នៃ​ដឹក​ដំឡូង​មី រអិល​ថយ​ក្រោយ​ចុះ​ចំណោត​ភ្នំ​បុក​កិន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង​

​ខេត្ត​បាត់ដំបង ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១៣ ខែ​កុម្ភះ ឆ្នាំ​២០២២ ដោយសារ​រថយន្ត​ច្នៃ​ដឹក​ដំឡូង​មី ប្រឹង​បើក​ឡើង​ចំណោត​ភ្នំ ហើយ​ម៉ាស៊ីន​រអាក់រអួល​ដាក់​លេខ​មិន​ចូល រថយន្ត​ថយក្រោយ ប្រេង​មិន​ជាប់ បាន​ថយ​កិន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០២២ បណ្តាលអោយ​ជនរងគ្រោះ ប្រុស ស្រី ចំនួន​៣​ស្លាប់ និង​ខាង​រថយន្ត​ស្លាប់​១​នាក់​របួស​ធ្ងន់​ស្រាល ចំនួន​៩​នាក់​។​ ចំណុចកើតហេតុ​​នៅលើ​ភ្នំព្រឹក ស្ថិតក្នុង​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ​នោះ កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក បាន​ចុះ​ទៅ​ដល់​ទីតាំង​កើតហេតុ​ដើម្បី ជួយ​អន្តរាគមន៍ និង​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​។​

​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា​៖​មុនពេល​កើតហេតុ​ហេតុ មាន​រថយន្ត​កែច្នៃ​១​គ្រឿង ពណ៌​ខៀវខ្ចី បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ដឹក​ដំឡូង​មី អ្នកបើកបរ​ឈ្មោះ ឡោម រឿ​ត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ទួល​ជ្រៃ ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បើក​ឡើង​ចំណោទ​ភ្នំព្រឹក ដាក់​លេខ​មិន​ចូល រអិល​ថយ​ក្រោយ​ក្រឡាប់ កិន​ម៉ូតូឌ្រី​មសង់ ១​គ្រឿង​សេរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ​បាត់ដំបង​1AP-2707 បើកបរ​ដោយ​ឈ្មោះ ញ៉ែម ធឿន ភេទ​ស្រី អាយុ​៦២​ឆ្នាំ​ស្លាប់ មាន​ទីលំនៅ​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ហែម រ៉េត ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ស្លាប់ និង​ឈ្មោះ​ក្រៃ ភព ភេទ​ប្រុស អាយុ​៣​ឆ្នាំ​ស្លាប់ ទាំង​៣​នាក់​នេះ​រស់នៅ​ក្នុងភូមិ​ឃុំ ជាមួយគ្នា​។​

​រីឯ​អ្នករួមដំណើរ​ជាមួយ​រថយន្ត​កែច្នៃ​មានឈ្មោះ​ដូច​ខាងក្រោម​
​ទី​១-​ឈ្មោះ សុ​ត វី ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ​ស្លាប់ ទីលំនៅ​ភូមិ​កោះ​តូច ឃុំ សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​។​
​ទី​២-​ឈ្មោះ សុ​ត វឿន ភេទ​ប្រុស អាយុ ៣២ ឆ្នាំ​រស់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា របួសធ្ងន់​។​
​ទី​៣-​ឈ្មោះ​សុ​ត មុំ ភេទ​ស្រី អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា របួសស្រាល​។​
​ទី​៤-​ឈ្មោះ ឡូញ រ៉ាត់ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ជាមួយ​គ្នា​របួសស្រាល​។​
​ទី​៥-​ឈ្មោះ សែម សំណាង ភេទ​ស្រី អាយុ ២៤ ឆ្នាំ របួស ស្រាល​។​
​ទី​៦-​ឈ្មោះ ធឿន ពន្លក ភេទ​ប្រុស អាយុ ១៦ ឆ្នាំ របួស ធ្ងន់​។​
​ទី​៧-​ឈ្មោះ សុ​ត សត់ ភេទ ប្រុស អាយុ ២២ ឆ្នាំ របួសធ្ងន់​។​
​ទី​៨-​ឈ្មោះ​ចក់ រង ភេទ​ប្រុស អាយុ ២០ ឆ្នាំ របួសស្រាល​។​
​ទី​៩-​ឈ្មោះ ពោ ណែ​ត ភេទ​ប្រុស អាយុ ១៧ ឆ្នាំ របួស់ធ្ងន់​។​
​ទី​១០-​ឈ្មោះ ញាញ់ ពៅ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ របួសធ្ងន់​។​
​ក្រោយ​ពី​ការ​កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​ភ្នំ​ព្រឹក​បាន​ពិនិត្យ​និង​ធ្វើការ​វាស់វែង​រួច បាន​ប្រគល់​សព​ជនរងគ្រោះ​អោយ​សាច់ញាតិ​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​បច្ចុប្បន្ន​រថយន្ត​បង្កហេតុ​និង​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​កម្លាំង​ជំនាញ​យកទៅ​រក្សាទុក​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​រងចាំ​ការដោះស្រាយ​នៅ​ពេល​ក្រោយ​៕

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!