0

កម្លាំង​នគរបាល​ស្រុក​កំរៀង​ឃាត់ខ្លួន​ស្ត្រី​ជា​មុខសញ្ញា​គ្រឿងញៀន​ម្នាក់​និង​ថ្នាំញៀន​២​ថង់​តូច​

កម្លាំង​នគរបាល​ស្រុក​កំរៀង​ឃាត់ខ្លួន​ស្ត្រី​ជា​មុខសញ្ញា​គ្រឿងញៀន​ម្នាក់​និង​ថ្នាំញៀន​២​ថង់​តូច​

​ខេត្ត​បាត់ដំបង ៖ កាលពី​ថ្ងៃ អាទិត្យ ១២​កើត ខែ​មាឃ ឆ្នាំឆ្លូវ​ត្រី ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ ២០២២ វេលា​ម៉ោង​១៧​និង​៤៥​នាទី​នៅ​ចំណុច​ភូមិ​ព្រះពុទ្ធ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តម​សេ នីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បាត់ដំបង រួម​នឹង​យោបល់​លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀ​ង ស្នងការរង​ផែនការ ងារ​ប្រឆាំង​គ្រឿងញៀន លោក​វរសេនីយ៍ទោ វេ គឺ​មចត់ អធិការនគរបាល​ស្រុក​កំរៀង បាន​ដឹកនាំ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក បង្ក្រាប​ករណី រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី​ក្នុង​បទល្មើស​ជាក់ស្តែង និង​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់​ឈ្មោះ ហ៊ឹម ភាន់​ភេទ​ស្រី​៤៨​ឆ្នាំ​មាន​ទីលំនៅ ភូមិ​ព្រះពុទ្ធ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ។​

​វត្ថុតាង​ចាប់​យក​បាន​រួម​មាន​៖
1-​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ច្រក​ក្នុង​ថង់ប្លាស្ទិក​ស​ថ្លា ចំនួន ០២ ថង់​សង្ស័យ​មាន​សារធាតុ​ញៀន​។
2-​ទូរស័ព្ទដៃ​ចំនួន ០១ គ្រឿង ចាស់ ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​នគរបាល​ស្រុក​បាន​រៀបចំ​បញ្ជូន​មក​ការិយាល័យ​ជំនាញ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ចាត់ការ​បន្ត​តាម​និតិ​វិធី ច្បាប់​៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!