0

រថយន្ត​១​គ្រឿង​បើក​បុក​ម៉ូតូ​ពីក្រោយ​បណ្តាលអោយ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ហើយ​បើក​គេចខ្លួនបាត់

រថយន្ត​១​គ្រឿង​បើក​បុក​ម៉ូតូ​ពីក្រោយ​បណ្តាលអោយ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ហើយ​បើក​គេចខ្លួនបាត់

​ខេត្ត​បន្ទាយមានជ័យ ៖ រថយន្ត​១​គ្រឿង​បើក​បុក​ម៉ូតូ​ពីក្រោយ បណ្តាល​អោយ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ហើយ​បើក​គេចខ្លួនបាត់ កាល​វេលា​ម៉ោង ៨​និង​២០​នាទី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៤ តាម​ផ្លូវជាតិ​លេខ​៥៩ នៅ​ចំណុច​កែង​៥០២ ស្ថិតក្នុង​ភូមិ​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ដ​បន្ទាយមានជ័យ​។

​សមត្ថកិច្ច​បាន​អោយដឹង​ថា ជនរងគ្រោះ​ឈ្មោះ ធុល ធឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​របួស​ធ្ងន់​បាក់​ជើង​ខាងស្ដាំ​បែក​ក្បាល​ផ្នែក​ខាង​មុខ រស់នៅ​ភូមិ​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ដ​បន្ទាយមានជ័យ​។​ម៉ូតូ​ស្មា​ក ស៊េរី​២០០៤​ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្ដាល​1E6821​។​ ចំណែក​រថយន្ដ​បង្ក​ ១​គ្រឿង​មិន​ចាំ​ម៉ាក និង​ស្គាល់​ស្លាក​លេខ​។​

​សាក្សី​បាន​អោយដឹងថា ករណី គ្រោះថ្នាក់​ចរាចរ​នេះ​មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ដ​មិន​ស្គាល់​ម៉ាក់​បើក​ពី​ជើង​ទៅ​ត្បូង​បុក​ម៉ូតូ​ស្មា​ក ស៊េរី​២០០៤ ពីក្រោយ​ណ្តា​ល​ឲ្យ​អ្នកបើកបរ​ម៉ូតូ រងរបួស​ធ្ងន់ ចំណែក​រថយន្ដ​បង្ក​បាន​បើក​ទៅមុខទៀត គេចខ្លួន​បាត់​តែ​ម្តង​។​

​ ក្រោយពី​កើតហេតុ​គេ​ឃើញ​មាន​សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ ចុះ​មក​វាល់វែង​កន្លែង​កើតហេតុ និង​បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទី​ពេទ្យ​បង្អែក​មិត្ត​ម​ភាព កម្ពុជា ជប៉ុន មង្គល​បូរី ដើម្បី​សម្រាក​ព្យាបាល​ជម្ងឺ និង​ទំនាក់ទំនង​រក​ក្រុមគ្រួសារ ជនរងគ្រោះ ។ សមត្ថកិច្ច​វាស់វែង​រួចរាល់ និង​បាន​យក​ម៉ូត​ជនរងគ្រោះ យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ និង​តាម​ស្រាវជ្រាវ​រក​រថយន្ត​បង្ករ​យកមក​ដោះស្រាយ​ជាមួយ ជនរងគ្រោះ​ទៅ​តាម​និតិ​វិធី​ច្បាប់​នាពេល​ក្រោយ ៕

2014_09_29c (2)

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment