0

​មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ ដឹកនាំ​កម្លាំង​ចូលរួម​ដាំ​ដើមឈើ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​

​មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ ដឹកនាំ​កម្លាំង​ចូលរួម​ដាំ​ដើមឈើ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​

(​បន្ទាយមានជ័យ​) ថ្ងៃអាទិត្យ​ទី​១៣ ខែ​កុម្ភ​: ឆ្នាំ​២០២២ លោក ឧត្តមេសេនីយ៍ត្រី ជឹម ប៊ុន​អាន មេបញ្ជាការ អមដំណើរ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចុះ​ដឹកនាំ ប្រធាន​មន្ទីរ អង្គភាព មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ ស្នងការ​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត កងពល​តូច​ថ្មើរជើង​លេខ​៥១ មន្ត្រីរាជការ​ខេត្ត ក្រុង​/​ស្រុក យុវជន​ចុះ​ដាំ​ដើមឈើ​ឡើង​វិញ​នៅ តំបន់​៣ នៃ​ភូមិសាស្ត្រ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ផ្ទៃដី​ជាប់​បឹង​ទន្លេសាប ត្រូវ​កំណត់​យក​មក​ជា​ដី​រដ្ឋ​វិញ ជា​ការចុះ​ដាំ​ដើមឈើ​ឡើងវិញ​នេះ គឺ​ត្រូវបាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ បន្ទាប់ពី​បាន​ចុះ​វាស់វែង​កំណត់​បង្គោល​ព្រំដែន​ដី​តំបន់​៣​ឡើងវិញ តាម​បទបញ្ជា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទប់ស្កាត់ និង​ស្តារឡើងវិញ​នូវ​ធនធាន​ធម្មជាតិ ក្នុង​ផ្ទៃ​បឹង​ទន្លេសាប កូនឈើ​ដែល​ដុះ​ចំរុះ​ប្រមាន ជាង​១៥០០​ដើម មាន​ដើម​ឬ​ស្សី រាំង​ទឹក និង​គ្រាប់​ត្នោ ជាដើម ។​

​នៅក្នុង​យុទ្ធនាការ​ដាំ​កូនឈើ​ឡើងវិញ​នេះ ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា ការដាំ​កូនឈើ​ឡើង​វិញ​នៅ​ថ្ងៃនេះ គឺ​ដើម្បី​បង្ហាញ​ពី​ការចូលរួម​ទាំងអស់គ្នា​ក្នុង​ការចូលរួម​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ខុសច្បាប់​ដី​តំបន់​៣ ដីព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ហើយ​យើង​មិនមែន​ដាំ​តែ​ពេល​នេះ​ទេ គឺ​ស្រុក​២ ដែល​រង​ការកាប់​ទន្ទ្រាន​ខុសច្បាប់ គឺ​ព្រះនេត្រព្រះ ស្រុក​មង្គល​បូរី នឹង​បន្ត​ដាំ​បន្ថែមទៀត ទាំង​ក្រុម​ការងារ​ខេត្ត​ទទួលបន្ទុក​ស្រុក និង​អាជ្ញា​ស្រុក​សាមុី ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការដាំ និង​ថែទាំ​បន្ត​។​

​មហាជន​ទូទៅ​មាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ចំណាត់ការ​របស់​សម្ដេច​អគ្គ មហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា ក្នុងការ ដកហូត​យក​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ពី ជនខិលខូច ដែល​ទន្ទ្រាន​កាន់កាប់ ដោយ ខុសច្បាប់ ទុកជា​សម្បត្តិ​រដ្ឋ ដើម្បី​រក្សា​ជា​ជម្រក​ត្រី​ពង​កូន បម្រើ​ឱ្យ​សេចក្តីត្រូវការ របស់​ប្រជាជន​រាប់លាន​នាក់ នៅពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!