0

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចូលរួម​ក្នុង​បេសកកម្ម​លើក​ទី ៣៥៩ ដើម្បី​សុខភាព​ប្រជាជន

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចូលរួម​ក្នុង​បេសកកម្ម​លើក​ទី ៣៥៩ ដើម្បី​សុខភាព​ប្រជាជន

នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ កុម្ភ​: ឆ្នាំ​២០២២ ឯកឧត្តម ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​បេសកម្ម​លើក​ទី ៣៥៩ របស់​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ក្នុង​ការចុះពិនិត្យ ព្យាបាល​ជំងឺ​ទូទៅ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ដោយ​មិន​ប្រកាន់​បក្សពួក ពូជសាសន៍ សាសនា និន្នាការ​នយោបាយ រួម​នឹង​ការចុះ​អប់រំ​ផ្សព្វផ្សាយ​ទប់ស្កាត់ និង​បង្កា​ជំងឺ​កូវី​ដ​-១៩ ដែល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​គ្នា​កំពុង​រៀន​រស់នៅ​ធម្មតា​តាម​គន្លង​ប្រក្រតីភាព​ថ្មី និង​ការចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​វិធានការ ៣​ការពារ និង ៣​កុំ ។​

​ពិធី​ដ៏​មាន​អត្ថន័យ​នោះ ក៏​មាន​ការ អញ្ជើញ​ជា​គណៈអធិបតី​ពី​សំណាក់ ឯកឧត្ដម ឡេង ផល្លី ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ព្យាបាល​ឥតគិតថ្លៃ​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ឯកឧត្ដម ថោង ប៉ូ​រ៉ា​ន អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី អាជ្ញាធរ​មូលដ្ឋាន ក្រុម​ការងារ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត មន្ត្រី​ពាក់ព័ន្ធ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​មក​ទទួល​សេវា ពិនិត្យ និង​ព្យាបាល​ជំងឺ ប្រមាណ​ជាង ១,០០០ នាក់ ។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា ការបន្ត​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម ដើម្បី​សុខភាព​ប្រជាជន​នា​ថ្ងៃនេះ គឺ​ផ្តើមចេញ​ពី​កត្តា​ប្រទេសជាតិ ទទួលបាន​សុខសន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​បុិនប្រសព្វ​ប្រកបដោ​យកិ​ត្តិ​បណ្ឌិត​របស់ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អភិបាលខេត្ត​បន្ត​ថា ដូច្នេះ​យើង​គ្រប់​គ្នា​ត្រូវ​រួមគ្នា​ថែរក្សា ការពារ​សន្តិភាព​ដែល​បាន​មក​ដោយ​កម្រ​ឱ្យបាន​គង់វង្ស​យូរអង្វែង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!