0

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​កងទ័ព​ទាំងអស់ បន្ត​រួម​គ្នា​ថែរក្សា និង​ការពារ​សន្តិភាព​នេះ​ឱ្យ​ខាន​តែ​បាន ទោះ​ស្ថិតក្នុង​តម្លៃ​ណាក៏ដោយ​

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​កងទ័ព​ទាំងអស់ បន្ត​រួម​គ្នា​ថែរក្សា និង​ការពារ​សន្តិភាព​នេះ​ឱ្យ​ខាន​តែ​បាន ទោះ​ស្ថិតក្នុង​តម្លៃ​ណាក៏ដោយ​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជ​ការ​កងទ័ពជើងគោក បាន​អំពាវនាវ​ទៅ​ដល់​កម្លាំង​កងទ័ព​ទាំងអស់ ត្រូវ​បន្ត​ថែរក្សា និង​ការពារ​សុខសន្តិភាព​នេះ​ឱ្យបាន​ស្ថិតស្ថេរ ទោះ​ស្ថិតក្នុង​តម្លៃ​ណាក៏ដោយ ត្រូវតែ​ប្តូរផ្តាច់​ការពារ​ឱ្យ​ខាន​តែ​បាន ដោយ​មិន​ឱ្យ​អ្នកណា​ម្នាក់​ឬ​ក្រុម​អ្នកនយោបាយ​រត់ចោលស្រុក​មួយចំនួន​មក​បំផ្លាញ់​សន្តិភាព​នេះ​បានឡើយ ។​

​ថ្លែង​នៅក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រេី​ប្រា​ស់​ជា​ផ្លូវការ អាគារ​ទីបញ្ជាការ សមិទ្ធផល នានា និង​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខតំណែង​បំពាក់​ឋានន្តរស័ក្ត ជូន​នាយទាហាន​ក្នុង​តំបន់​ប្រតិបិត្តការ​សឹក​រង​តាកែវ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី ១២ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ ឯកឧត្តម​ឧត្តមសេនី៍​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជ​ការ​កងទ័ពជើងគោក បាន​មានប្រសាសន៍​បន្ត​ថា សុខ​សន្តិភាព​នេះ ទម្រាំ​យើង​រក​បាន​នៅក្នុង​ដៃ​នេះ​មិន​ងាយស្រួល​នោះ​ទេ ហើយ​តម្លៃ​សន្តិភាព​នេះ​វា​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ និង​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ​នៅ​ក្នុង​ប្រទេស​របស់​យើង ប៉ុន្តែ​អ្នក​នយោបាយ​មួយចំនួន​នៅតែ​បន្ត​ចង់​មក​បំផ្លាញ់​សន្តិភាព​នេះ និង​ចិញ្ចឹមចិត្ត​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត​ស្រប​ច្បាប់​នេះ ពិសេស​នៅ​តែ​បន្ត​ឱ្យ​បរទេស​ដាក់ទណ្ឌកម្ម​ម​កលើ ប្រជាជន និង​ប្រទេស​កម្ពុជា​របស់​យើង​ដដែល​។

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បន្តទៀតថា សកម្មភាព និង​គ្រប់​ទង្វើ​របស់​ក្រុម​អ្នក​នយោបាយ​របស់​ក្រុម​សង រង្ស៊ី​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ណាស់​ថា គេ​នៅតែ​ចង់​ដណ្តើម​អំណាច​បើទោះបីជា​ត្រូវ​លះបង់​អ្វីៗ​ក៏ដោយ ដូច្នោះ​យើង​ត្រូវតែ​ប្រឆាំង និង​រួបរួមគ្នា​ការពារ​មិន​ឱ្យ​ក្រុម​ណាមួយ ឬ​អ្នក​នយោបាយ​មួយ​ក្តាប់​តូច មក​បំផ្លាញ់​សន្តិភាព​នេះ​បាន​ឡើយ ត្រូវតែ​ការពារ ។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បន្ថែមថា សន្តិភាព​នេះហើយ​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​បំផុត​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ក្រោយ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ ប៉ិនប្រសប់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ហើយ​អ្វី​ដែល​យើង​ត្រូវធ្វើ​បន្ត​នៅ​ថ្ងៃនេះ និង​បន្ត​ទៅ​ថ្ងៃ​អ​នា​គត់ គឺ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​កងកម្លាំងប្រដាប់អាវុធ សូម​ជឿ​ទុក​ជាក់ និង​បន្ត​គាំទ្រ​លើ​រាជរដ្ឋាភិបាល និង​សម្តេច​តេជោ ហ៊ុន សែន របស់​យើង ដើម្បី​យើង​រួមគ្នា​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ថែម​ទៀត ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!