ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២២ កិច្ចប្រជុំបង្កើតសមាគមមូលនិធិមនុស្សចាស់ ព្រោះមនុស្សចាស់ជាបុព្វការីជន សម្រាប់មនុស្សជំនាន់ក្រោយដែលគាត់ជិតស្លាប់មនុស្សជំនាន់ក្រោយជួយគាត់វិញម្ដង។
ឯកឧត្តម អ៊ី ឡុង ប្រធានគណៈកម្មាធិការប្រតិបត្តិសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ, ឯកឧត្តម អោម ចន្ថា ប្រធានទីប្រឹក្សាជាន់ខ្ពស់ រួមនឹងឯកឧត្តម លោកជំទាវ ឧកញ៉ា អនុប្រធាន សមាជិក សមាជិក នៃសមាគម បានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីត្រៀមរៀបចំសន្និបាតសមាគមមូលនិធិមនុស្សចាស់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ និងប្រកាសសមាសភាពទីប្រឹក្សាជាន់ខ្ពស់របស់សមាគម ព្រមទាំងបានធ្វើការកៀងគរនូវធនធានសម្រាប់ទ្រទ្រង់សមាគមនេះផងដែរ។
សមាគមមូលនិធិមនុស្សចាស់ខេត្ត គឺមានចក្ខុវិស័យយ៉ាងសំខាន់ នៅក្នុងការចូលរួមចំណែកជួយសម្រាល រំលែកទុក្ខលំបាករបស់មនុស្សចាស់ ជនងាយរងគ្រោះ អ្នកដែលមានការលំបាក់ក្នុងជីវភាពរស់នៅក្នុងសហគមន៍ និងដោះស្រាយនូវសំណូមពរចាំបាច់បន្ទាន់មួយចំនួននៅមូលដ្ឋាន ក្នុងនោះ ឯកឧត្តមប្រធានគណៈកម្មាធិការប្រតិបត្តិ បានបញ្ជាក់បន្ថែមឲ្យសមាសជិកទាំងអស់ត្រូវសហការ សាមគ្គី ចូលរួម គាំទ្រសមាគម ដើម្បីជាចំណែកមួយក្នុងការចូលរួមជួយសង្គម ជាពិសេសគឺជួយចាស់ជរា និង កោតសរសើ និងថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ ឧកញ៉ា ប្រធាន អនុប្រធាន សមាជិក សមាជិក នៃសមាគមដែលបានគាំទ្រកន្លងមក។