0

បញ្ជាការដ្ឋាន​រថក្រោះ ក្រៅពី​អនុវត្តន៍​ភារកិច្ច​ស្នូល អង្គភាព​កំពុង​ពង្រឹង​លើ​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​

បញ្ជាការដ្ឋាន​រថក្រោះ ក្រៅពី​អនុវត្តន៍​ភារកិច្ច​ស្នូល អង្គភាព​កំពុង​ពង្រឹង​លើ​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​

(​បាត់ដំបង​)៖ បញ្ជាការដ្ឋាន​រថក្រោះ បាន​ពង្រឹង​នឹង​អនុវត្តន៍​បទបញ្ជា​ផែនការណ៍​តាម​ក្រុម​ជំនាញ​និង​ក្រៅ​ពី​ការងារ​ស្នូល​កម្លាំង នៅតែ​បន្ត​ការងារ​សាង សង់ សំណង់​អាគារ ស្នាក់នៅ ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ​មួយចំនួនទៀត និង​ធ្វើ​អនាម័យ សម្អាត​បរិវេណ​ក្នុង​អង្គភាព​ផងដែរ​។

​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្រោម​ការយកចិត្តទុកដាក់​ចង្អុលបង្ហាញ​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​រថក្រោះ បាន​ជម្រុញ​ដាស់តឿន ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន អោយ​គោរព​តួនាទី ភារកិច្ច​ស្មារតី​ការពារជាតិ​នឹង​ពង្រឹង​ការ​ប្រុងប្រ័ត្ន ជានិច្ច ជាពិសេស បន្ត​អនុវត្ត អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ៣​កុំ ៣​ការពារ នឹង​ប្រកាន់​ភ្ជាប់​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល​ណែនាំ ថែទាំ​សុខមាលភាព​អនាម័យ​ការហូបចុក​គ្រប់គ្រាន់​អនាម័យ​ល្អ​ជាប់​ជា​ប្រចាំ​ការពារ​ឆ្លង​ជំងឺ​ផ្សេងៗ ។​

​ជាមួយគ្នា​នោះ​ដែរ កម្លាំង​អនុវត្តន៍​ការងារ​សាងសង់ សំណង់​អាគារ ហេ​ដ្ឋា រចនា សម្ព័ន្ធ យ៉ាងសកម្ម នឹង​អនុវត្តន៍​បទបញ្ជា​ដោយ​យកចិត្តទុកដាក់​ខ្ពស់​តាម​ក្រុម​ជំនាញ​អោយ​កាន់តែ​រឹងមាំ​និង​មាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!