0

ស្ត្រី​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត​ដើរ​មក​ឡើងលើ​អាគា​ហើយ​លោត​ចុះ​មក​ខាងក្រោម​បណ្តាលឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​

ស្ត្រី​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត​ដើរ​មក​ឡើងលើ​អាគា​ហើយ​លោត​ចុះ​មក​ខាងក្រោម​បណ្តាលឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​

ភ្នំពេញ​៖ មាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ទាំង​ព្រឹក កាលពី​វេលា​ម៉ោង​៧​នឹង​១៥​នាទី​ព្រឹក ថ្ងៃទី​១០ ខែ​កម្ភៈ ឆ្នាំ​២០២២​ដោយ​ស្ត្រី​ម្នាក់​បាន​ឡើង​លើ​អាគារ​មួយកន្លែង​ហើយ​ក៍​បាន​លោត​ចុះ​មក​ខាងក្រោម​បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ដោយ​ពុំ​ដឹង​មូលហេតុ​។​ករណី​នេះ​កើតឡើង​ត្រង់​ចំណុច​ទល់មុខ​នឹង​មន្ទីរពេទ្យ​រុស្ស៊ី តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​ខាងលើ​មាន​ឈ្មោះ​សេង​រដ្ឋា​ភេទ​ស្រី​អាយុ ២៧​ឆ្នាំ យោងតាម​ប្រភព​ព័ត៌មាន​ពី​បងស្រី​ម្នាក់​ដែល​មាន​ផ្ទះ​រស់នៅ​ជិត​នឹង​កន្លែងកើតហេតុ​នោះ​បាន​ប្រាប់​មក​ដល់​ក្រុមការងារ​ឲ្យដឹងថា នៅ​មុន​ពេល​ហេតុការណ៍​នេះ​បាន​កើតឡើង​គាត់​បាន​ឃើញ​ស្ត្រី​ម្នាក់ មាន​វ័យ​ប្រហែលជា​២៧​ឆ្នាំ បាន​ដើរ​ឡើង​ទៅលើ​អាគា​រួច​រូបគេ​ក៍​បាន​លោត​ចុះ​មក​ដី​តែម្ដង បណ្ដាលឲ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​នៅ​នឹង​កន្លែងកើតហេតុ​ទើប​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​បងប្អូន​ប្រជាពលរដ្ឋ​តែម្តង​។​

​ក្រោយ​ពេល​ហេតុការណ៍​នេះ​បាន​កើតឡើង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​ដើម្បី​ត្រួតពិនិត្យ​មើល​រួចរាល់​ក៏​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យវិច័យ​ចុះមក​ធ្វើ​ការត្រួតពិនិត្យ​រួចរាល់​ក៏​យក​សព​ទៅ​រក្សាទុក​ដើម្បី​ស្វែងរក​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!