ស្វាយរៀង៖ នៅរសៀលថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ២០២២ លោកសូ រតន: ប្រធានប្រតិបត្តិក្រុមយុវជនការពារសន្តិភាព និងលោកស្រី ប៊ី ហ្សែននី អមដំណើរដោយលោកឈាង ឆុំ អនុប្រធានប្រតិបត្តិទី១ ក្រុមយុវជនការពារសន្តិភាព លោក ផន សុភីរ: អគ្គលេខាធិការរង ក្រុមយុវជនការពារសន្តិភាព លោកស្រី កាន ផល្លា អគ្គហេរញ្ញឹករងក្រុមយុវជនការពារសន្តិភាព សមាជិកសមាជិកាក្រុមយុវជនការពារសន្តិភាពថ្នាក់កណ្តាល លោក សយ បុរី ប្រធានក្រុមយុវជនការពារសន្តិភាព ខេត្តស្វាយរៀង និងក្រុមការងារ បានសហការជាមួយនឹងអជ្ញាធរភូមិឃុំ និងអជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ក្នុងឃុំអណ្តូងពោធិ៍ និងព្រះតេជគុន ម៉ម សុដា ព្រះចៅអធិការវត្តធន់វង្សមុនី បានធ្វេីការសួរសុខទុក្ខ និងនាំយកអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន២៦គ្រួសារ ស្ថិតក្នុងភូមិចុងព្រែក ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។
អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋទាំង២៦គ្រួសារ ខាងលើដោយក្នុងមួយគ្រួសារៗទទួលបាន ៖
– អង្ករចំនួន១បេ
– មី១កេះ
– ទឹកត្រី១យួរ
– ទឹកស៊ីអ៉ីវ១យួរ
– ថវិកាចំនួន២ម៉ឺនរៀល។
– សៀងផ្អែម២ដប(រស្មីគង្គា៣៦៦)
– ប្រេងខ្យល់១ដប(ខ្មែរម៉េងទ្រី៩៩៩)
ក្នុងពិធីចែកអំណោយនោះផងដែរ ប្រជាពលរដ្ឋបានបានសម្តែងនូវក្តីរំភើបរីករាយ និងបានគោរជូនពរចំពោះឯកឧត្តមបណ្ឌិត និងលោកជំទាវ និងក្រុមយុវជនការពារសន្តិភាព និងលោក /លោកស្រីដែលជាមន្ត្រីមូលដ្ឋានក្នុងភូមិ/ឃុំ លោកនាយប៉ុស្តិ៍ អាជ្ញាធរមានសមត្ថកិច្ច និងក្រុុមការងារ ព្រះតេជគុនគ្រប់ព្រះអង្គ គង់ចាំព្រះវស្សារក្នុងវត្ត ធន់វង្សមុនី សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការ៖ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។