(បន្ទាយមានជ័យ) ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ អនុវត្តន៍តាមបទបញ្ជារ របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន អគ្គលេខាធិការ សមាគមន៍អតីតយុទ្ធជនកម្ពុជា លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ប្រធានសមាគមន៍អតីតយុទ្ធ ខេត្តបន្ទាយមានជ័យ បានចុះប្រគល់ផ្ទះ ជូនគ្រូសារអតីតយោធិនពិការ ចំនួន ១ខ្នងផ្ទះ ក្នុងមណ្ឌលតេជោសន្តិភាព (ការ៉េពីរ) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានគ្រឿង ឧបភោគបរិភោគ មួយចំនួនផងដែរ។
នាឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ប្រធានសមាគមន៍អតីតយុទ្ធខេត្ត បានផ្តាំផ្ញើរដល់បងប្អូនទាំងអស់ត្រូវតែបន្តនូវការ ការពារខ្លួនអោយបានខ្ពស់បំផុត និងត្រូវតែធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ពិសេស អនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ <<៣ការពារ និង ៣កុំ>> ៕