0

គ្រួសារ​អតីត​យុទ្ធជន​ចំនួន​៨​គ្រួសារ ដែល​កំពុង​រស់នៅ​លើ​ដី​សម្បទាន​សង្គមកិច្ច បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​ប្រចាំខែ​ពី​ដៃគូ​រ​សម្ព័នមេត្រីភាព​ជាមួយ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​

គ្រួសារ​អតីត​យុទ្ធជន​ចំនួន​៨​គ្រួសារ ដែល​កំពុង​រស់នៅ​លើ​ដី​សម្បទាន​សង្គមកិច្ច បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​ប្រចាំខែ​ពី​ដៃគូ​រ​សម្ព័នមេត្រីភាព​ជាមួយ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​

ខេត្ត​កំពង់ធំ ៖ ជា​រៀងរាល់​ខែ ក្រោយពី​ការប្រកាស​ឲ្យមាន​កា​រចងសមព័ន្ឋមេត្រី​ភាព​ជា​មួយ​ក្រុម​គ្រួសា​រ​អតីត​យុទ្ឋជន​ដែល​ចាប់ឆ្នោត​ទទួលបា​ន​ផ្ទះ​និង​ដី​សម្បទាន​សង្គមកិច្ច ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ។ អតីតយុទ្ធជន​ចំនួន ៨​គ្រួសារ ដែលជា​ដៃគូ​សម្ព័ន្ធមេត្រីភាព​ជាមួយ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ តែង​ទទួលបាន​នូវ​ការឧបត្ថម្ភ​គាំទ្រ​ផ្នែក​ជីវភាព​រស់នៅ​ជា​រៀងរាល់​ខែ​ពី​ថ្នាក់ដឹកនាំ​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ។

​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី ០៧​ខែ​កម្ភៈ ឆ្នាំ​២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ អមដំណើរ​ដោយ​លោក​វរសេនីយ៍ត្រី សាន់ រិន មេបញ្ជាការ​ផ្នែក​សឹក​រង​កំពង់ស្វាយ និង​សហការី បាន​អញ្ជើញ​ទៅ​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ក្រុម​គ្រួសារ​អតីត​យុទ្ធជន​ចំនួន ៨​គ្រួសារ​ដែល​ជា​ដៃគូ​សម្ព័ន្ធមេត្រីភាព កំពុង​រស់នៅ​លើ​ផ្ទះ​ថ្មី​នៃ​ដី​សម្បទាន​សង្គមកិច្ច​ស្ថិតនៅ​ភូមិ​ដង​ក្តា ឃុំ​ក្រយា ស្រុក​សន្ទុក​ខេត្តកំពង់ធំ ។

​ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់​ថា នេះ​ជា​លើក​ទី​ប្រាំមួយ​ហើយ ក្រោយពី​ការប្រកាស​សមាសភាព​បណ្តា​អង្គភាព មន្ទីរសា្ថ​ប័ន​នានា​នៅក្នុង​ខេត្ត​ឲ្យ​មាន​សកម្មភាព​គាំទ្រ​ដល់​ជីវភាំព​រស់នៅ​របស់​បងប្អូន​អតីតយុទ្ធជន ដែល កំពុង រស់នៅ កសាង ជីវភាព ថ្មី នៅ លេីដី​សម្បទាន​សង្គមកិច្ច ដែល​ថ្នាក់ដឹកនាំ​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នាំយក​ជំនួយ​ឧបត្ថម្ភ​ស្បៀងអាហារ និង​គ្រឿងឧបភោគ​បរិភោគ​ឧបត្ថម្ភ​ជូន​ក្រុម​គ្រួសារ​អតីត​យុទ្ធជន​ជា​រៀងរាល់​ខែ លើ​ផែនការ​រយៈពេល​មួយឆ្នាំ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ឲ្យ​បងប្អូន​រស់នៅ​កសាង​ជីវភាព​ថ្មី​នៅលើ​ដី​សម្បទាន​សង្គមកិច្ច​នៅទីនេះ ឲ្យ មាន​ភាព​ល្អ​ប្រ​សេីរ​ឡេីង ។​

​ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ​ស្បៀងអាហារ និង​គ្រឿងឧបភោគ​បរិភោគ ដែល​បាន​ឧបត្ថម្ភ​ជូន​ក្រុម​គ្រួសារ​អតីត​យុទ្ធជន​នៅពេលនេះ មាន​អង្ករ​ចំនួន ២៥​គីឡូក្រាម មី​ជាតិ​ចំនួន ០១​កេស ទឹកត្រី​ទឹក​ស៊ី​អ៉ីវ​ចំនួន ០២ យួរ ប៊ីចេង មួយ កញ្ចប់ និង​ត្រីខកំប៉ុង​ចំនួន​មួយ​យួរ​ផងដែរ​។​

​ក្រុម​គ្រួសារ​អតីត​យុទ្ធជន សូម​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​បាន​ជួយ​គាំទ្រ​ឲ្យ​ពួកគាត់​បាន​មក​រស់នៅ​ទីនេះ ដែល​មាន​ដី​មួយ​ហិច​តា​កន្លះ​និង​ផ្ទះ​មួយ​ខ្នង និង​សូម​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ជីវភាព​រស់នៅ​របស់​ពួកគាត់​ជា​រៀងរាល់ខែ និង​សូម​គោរព​គាំទ្រ​សម្ដេច​តេជោ​បន្ត​ដឹកនាំ​នាវា​កម្ពុជា​ក្នុង​សុខ​សន្តិភាព​រហូត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!