0

សមត្ថកិច្ច​នគរបាល​បញ្ជូន​ខ្លួន​ ​ក្រុម​ជនដៃដល់​៣​នាក់​ក្នុងចំណោម​៩​នាក់​ទៅ​តុលាការ ក្រោយ​ស្ទាក់​កាប់​យុវជន​ម្នាក់​ស្លាប់​

សមត្ថកិច្ច​នគរបាល​បញ្ជូន​ខ្លួន​ ​ក្រុម​ជនដៃដល់​៣​នាក់​ក្នុងចំណោម​៩​នាក់​ទៅ​តុលាការ ក្រោយ​ស្ទាក់​កាប់​យុវជន​ម្នាក់​ស្លាប់​

ខេត្ត​បាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទ័ំណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង​បាន​បញ្ជូន​ខ្លួន​
​ក្រុម​ជនដៃដល់​៣​នាក់​ក្នុងចំណោម​៩​នាក់​ទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​០៦ ខែ​កុម្​: ឆ្នាំ​២០២២​បន្ទាប់​នាំគ្នា​ជិះ​ម៉ូតូ​ស្ទាក់​កាប់​យុវជន​ម្នាក់​ស្លាប់ កាលពី ថ្ងៃទី​៤ ខែ កុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោ ង​២៣​និង​៣០​នាទី​នៅ​ចំណុច លើ ផ្លូវជាតិ​លេខ ៥៩ ស្ថិតក្នុង​ក្រុម​ទី​០៤ ភូមិ​តា​ស្តា ឃុំ​តា ស្តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ។​

​លោក​វរសេនីយ៍ទោ ទឹម វិឆ័យ អធិការ នគរបាល​ស្រុក សំពៅ​លូន ធ្វើការ​ស្រាវជ្រាវ​ករ ណី​ហិង្សា​ដោយ​ចេតនា បណ្តាលឱ្យ​ស្លាប់​ជនរងគ្រោះ ដោយ​បាន​សម្រេច​កាលពី​ថ្ងៃ សៅរ៍ ៤ កើត ខែ មាឃ ឆ្នាំ ឆ្លូវ ត​ត្រី​ស័ក​ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃ ទី ៥ ខែ កុម្ភៈ​ឆ្នាំ​២០២២
​ធ្វើការ​ឃាត់ខ្លួន​មុខ សញ្ញា​ជា​ក្រុម​ជនសង្ស័យ​ចំនួន​០៣​នាក់ នាំមក​ធ្វើ​ការសាកសួរ​ស្រាវជ្រាវ​ដែល​ក្នុងនោះ​គឺ​៖
១-​ឈ្មោះ យ៉ាង សុខ​ចាន់នី ហៅ អ៊ុក ភេទ​ប្រុស អាយុ ២១ ឆ្នាំ​។
២-​ឈ្មោះ ហ៊ាន វ៉ើយ​ហុង ភេទ​ប្រុស អាយុ ២២ ឆ្នាំ​។
៣-​ឈ្មោះ អឿន ភារម្យ ភេទ​ប្រុស អាយុ ២២ ឆ្នាំ​។

​អ្នក​ទាំង ០៣ នាក់ មាន​ទីលំនៅ ភូមិ​តា​ស្ដា ឃុំ​តា ស្ដា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ។ សូម​ជម្រាប​ជូន​ថា មូលហេតុ​ដែល​ឈាន​ដល់​ការឃាត់ខ្លួន​នេះ​គឺ​កាលពី ថ្ងៃទី​៤ ខែ កុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោ ង​២៣​និង​៣០​នាទី​នៅ​ចំណុច លើ ផ្លូវជាតិ​លេខ ៥៩ ស្ថិតក្នុង​ក្រុម​ទី​០៤​ភូមិ​តា​ស្តា ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​បណ្ដាលឱ្យ​ជនរងគ្រោះ​ស្លាប់​មួយ​បាន កើត ឡើង ដែល​ករណី​នេះ​បង្កដោយ​ក្រុម​ជនសង្ស័យ មួយ ក្រុម​មាន​គ្នា​ចំនួន ០៩ នាក់ បាន​ធ្វើ​ស កម្ម​ភាព​ចាំ​ស្ទាក់​អម​សងខាង​ផ្លូវ​ជាតិ​ដែល​ស្ងាត់​ដាច់​ស្រ​យ៉ាល​ពី​ទីប្រជុំជន ដោយ​យក ដុំថ្ម​ផង ពូថៅ​ផង​និង​កាំបិតផ្គាក់​ផង គប់ និង​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ឡា​ញ់ ស៊ី​ណាត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​មាន​ទីលំនៅ ភូមិ​ចក្រី ឃុំ​បារាំង​ធ្លាក់ ស្រុក ភ្នំព្រឹក ខេត្ត​បាត់ដំបង ក្នុងខណៈដែល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ បណ្ដាលឱ្យ​រងរបួស​ត្រង់​ក​និង ចំ ហៀ​ង​ខាងស្តាំ (​របួស​ធ្ងន់ធ្ងរ​) និង​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​លោក​វរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាល​ស្រុក​សំពៅ​លូន បានបញ្ជាក់​ថា នៅ​ចំ ណុ​ច​កើត ហេតុ​ក្រុម​ជនសង្ស័យ​បាន​ជ្រើសរើស​យក​ចំ ណុ​ច​ស្ងាត់​និង​ស្ថិតនៅ​ឆ្ងាយ​ពី​ទីប្រជុំជន ហើយ​ដោយសារ​ពេល​វេលា​យប់​ជ្រៅ​ផង ដែល​ជា​ហេតុ ធ្វើ​ឱ្យ​កម្លាំង​នគរបាល​របស់​លោក​ចេញ​អន្តរាគ មន៍ មិន​បាន​ទាន់ ជាហេតុ​ធ្វើឱ្យ​ក្រុម​ជនសង្ស័យ ធ្វើ​សកម្មភាព​រួច​ភ្លាម​បាន​នាំគ្នា​គេច ខ្លួន​បាត់​ពី​កន្លែងកើតហេតុ​ភ្លាមៗ ។​

​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រ ហ្ម​ទ័ណ្ឌ បានបញ្ជាក់​ថា​ករណី​នេះ​ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាងហ្មឹង​ម៉ាត់ របស់ លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នង ការ​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​បាត់ដំបង លោក​បាន​ធ្វើកា រ ដឹកនាំ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​កំ ណ​ត់​មុខសញ្ញា​បាន​និង​ធ្វើ ការឃាត់ខ្លួន​បក្ស ពួក​ចំនួន​០៣​នាក់ ក្នុងចំណោម​បក្សពួក​មួយចំនួន​ទៀត​រួមទាំង​ជន​ដៃដល់​ផង​កំពុង​រត់គេចខ្លួន​ពី​មូល ដ្ឋា​ន លោក​ស្នងការរង​បន្តថា ទោះបីជា​បែប នេះ​ក្តី​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ក្នុងការ​ស្វែង ចាប់ខ្លួន​មុខសញ្ញា​ទាំងនេះ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

​លោក​ស្នងការរង​បាន​បញ្ជាក់បន្ថែម​ថា ករណី​ហិង្សា​បណ្តាលឱ្យ​ស្លាប់​ជនរងគ្រោះ​នេះ​គឺ​ផ្តើម ចេញ​ពី​បញ្ហា​គំនុំ​តែប៉ុណ្ណោះ ហើយ​នេះ​ក៏​ជា​ការដោះស្រាយ​គំនុំ​ដោយ​ការ​សងសឹក​គ្នា​ក្នុង​ជម្លោះ​ពី​លើក​មុន​មក​ដែរ ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!