0

ស្ត្រី​ម្នាក់​អ្នកជិះ​កង់​ឆ្លងថ្នល់​ចូល​ស្តាំ​ផ្លូវត្រូវ​រថយន្ត​កាំ​ម៉ា​រី​បុក​ពីក្រោយ​បណ្តាលឲ្យ​ស្លាប់​

ស្ត្រី​ម្នាក់​អ្នកជិះ​កង់​ឆ្លងថ្នល់​ចូល​ស្តាំ​ផ្លូវត្រូវ​រថយន្ត​កាំ​ម៉ា​រី​បុក​ពីក្រោយ​បណ្តាលឲ្យ​ស្លាប់​

បាត់ដំបង​៖ ស្ត្រី​ម្នាក់​អ្នកជិះ​កង់​ឆ្លងថ្នល់​ចូល​ស្តាំ​ផ្លូវ ត្រូវ​រថយន្ត​កាំ​ម៉ា​រី​បុក​ពីក្រោយ បណ្តាលឲ្យ​ស្លាប់ កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២៦​ខែ​កញ្ញា​ឆ្នាំ​២០១៤​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ស្ថិតក្នុង​ក្រុម​ទី​៤​ភូមិ​ថ្មី​ឃុំ​ព្រៃតូច​ស្រុក​មោង​ឬ​ស្សី​។​

​លោក ម៉ែន​បូរី នាយ​ផ្នែក​ចរាចរណ៍​វាស់វែង​បានឲ្យដឹង​ថា​ស្ត្រី អ្នកបើកបរ​រថយន្ត​បង្ក​មាន​ឈ្មោះ អ៊ីវ សុ​ផានី អាយុ​២៤​ឆ្នាំ បុគ្គលិក​បេឡា​ធនាគារ​ប្រា​សាក់ ប្រចាំ​ស្រុក​គាស់ក្រឡ មាន​ទីលំនៅ​ភូមិ​ត្រស់​ឃុំ​តា​លាស់​ស្រុក​មោង​ឬ​ស្សី ជិះ​រថយន្ត​កាមរី​ឆ្លាម​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2 i 6615​។​ចំណែក​ស្ត្រី​រងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ​តឹក លឹម​អាយុ​៥៧​ឆ្នាំ​រស់នៅ​ភូមិ​ថ្មី​ឃុំ​ព្រៃតូច​ស្រុក​មោង​ឬ​ស្សី​និង​ខូចខាត​កង់​១​គ្រឿង​។

​តាម​សម្តី​អ្នក​បាន​ឃើញ​ហេតុការណ៍​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ម៉ោង​ជិត​៦​ព្រឹក​ថ្ងៃ​ទី​២៦​ខែ​កញ្ញា​ឆ្នាំ​២០១៤​មាន​ស្ត្រី​ចំណាស់​ម្នាក់​ជិះ​កង់​ចេញពីផ្ទះ ពេល​មកដល់​ចំណុច​កើតហេតុ​ក៏​បាន​ឆ្លង​ថ្នល់ជាតិ​មិន​បាន​មើល​ក្រោយ ឆ្លង​ផុត​ចូល​ចំណែក​ខាងស្តាំ​រថយន្ត ស្របពេលនោះ មាន​រថយន្ត​កាមរី​មួយ​គ្រឿង​បើកបរ​យ៉ាង​លឿន មកពី​ទិស​ខាងកើត ឆ្ពោះទៅ​ទិស​លិច ហើយ​បាន​បុក​អ្នកជិះ​កង់​មួយ​ទំហឹង ប៉ើង​មនុស្ស ធ្លាយ​កញ្ចក់​រថយន្ត​ខាងមុខ ចូលទៅ​ក្នុង​រថយន្ត ជិត​អ្នកបើករថយន្ត បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង ។
​រថយន្ត​និង​បើ​កបរ​ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​នាំ​ទៅ​អធិការ​ស្រុក​សាកសួរ ។ ចំណែក​សាកសព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​លោក ម៉ែន បូរី បានបញ្ជាក់​ថា ចំពោះ​មធ្យោបាយ​ទាំង​ពីរ​គ្រឿង និង​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវបាន​នគរបាល​ចរាច​រណ៍​ខេត្ត អូស​យក​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់ ។ កំហុស​អ្នកជិះ​កង់ តែ​ខាង​រថយន្ត​មិន​មាន​ឯកសារ​គ្រប់គ្រាន់ ៕

2014_09_27a (3) 2014_09_27a 2014_09_27a (2)

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment