0

កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ស៊ើបអង្កេត​ស្រាវជ្រាវ​ចាប់ខ្លួន​ឃាតករ​ដែល​សម្លាប់​ជនរងគ្រោះ​មួយ​គ្រួសារ​នៅ​ស្រុក​ពេជ្រា​ដា​បានហើយ​

កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ស៊ើបអង្កេត​ស្រាវជ្រាវ​ចាប់ខ្លួន​ឃាតករ​ដែល​សម្លាប់​ជនរងគ្រោះ​មួយ​គ្រួសារ​នៅ​ស្រុក​ពេជ្រា​ដា​បានហើយ​

ខេត្ត​មណ្ឌល​គី​រី ៖ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​នាយកដ្ឋាន នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ បាន​ស្រាវជ្រាវ​ស៊េី​ប​អង្គេត​ករណី​ឃាតកម្ម (​សម្លាប់​មនុស្ស​ចំនួន​៥ នាក់​និង​របួសធ្ងន់​០១ នាក់​)​បង្ក្រាប​ឃាត់ខ្លួន​ឃាតករ​បាន​ចំនួន​៦​នាក់ នៅវេលា​ម៉ោង​១៨ បប់​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ។​

​គួរ​រំលឹក​ផង​ដែរ​មាន​ឃាតកម្ម​ស្លាប់​មនុស្ស​សម្លាប់​មនុស្ស​ចំនួន​៥ នាក់​និង​របួសធ្ងន់​០១ នាក់ កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ​ឆ្នាំ​២០២២ វេលា​ម៉ោង ១៣ ន​និង​៣០​នាទី​នៅ​ចំណុច​ស្រែ​ចោទ​ភូមិ មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា​ខេត្ត​មណ្ឌលគិរី ។

​សមត្ថកិច្ច​ឲ្យដឹងថា​ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦ នាក់​ក្នុងនោះ​
​ជនដៃដល់​ចំនួន​០៤ នាក់ និង​អ្នកបញ្ជា​ញុះញង់​អោយ​សម្លាប់​​ចំនួន​០២ នាក់ រួមមាន​ ៖
១-​ធី ម្ពៀត ហៅ​ព្សឹ​ត ភេទ​ប្រុស អាយុ​១៨ ឆ្នាំ ជនជាតិ​ព្នង ជាម​ក្លោង​ផ្តេ​ី​ម​គំនិត
២-​រឹ​ម ធា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ​ជនជាតិ ខ្មែរ (​សហចារី​)
៣-​នឹម ខ្លា​ខឹន ភេទ​ប្រុស អាយុ​១៨ ឆ្នាំ ជនជាតិខ្មែរ (​សហចារី​)
៤-​ធី ព្យឹ​ត​ភេទ​ប្រុស អាយុ​១៤ ឆ្នាំ ជនជាតិ​ព្នង (​សហចារី​)
៥-​ក្លឹង ច​ន្ធី ភេទ​ប្រុស អាយុ​៤០ ឆ្នាំ​
​ជនជាតិ ព្នង (​បញ្ជា​អោយ​សម្លាប់​)
៦-​នួន វណ្ណា ភេទ​ប្រុស អាយុ​៥៤ ឆ្នាំ ជនជាតិខ្មែរ (​បញ្ជា​អោយ​សម្លាប់​)

ជនសង្ស័យ​ទាំង​០៦ នាក់​ស្នាក់នៅ​ភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។

ជនសង្ស័យ​បាន​ចម្លេីយសារភាព​ថា មូលហេតុ​ដែល​សម្លាប់​ជនរងគ្រោះ​ទាំង​៥ នាក់ និង​រងរបួស​០១ នាក់​ដោយសា​គំនុំ​ចោទប្រកាន់​គ្រួសារ​ជនរងគ្រោះ​ជា អាប​ធ្មប់ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០៦ នាក់ ត្រូវបាន​ឃាត់​ខ្លួន ​ដើ​ម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!