ខេត្តបន្ទាយមានជ័យ ៖ លោក គាត់ ហ៊ុល ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែតដឹកនាំក្រុមការងារ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត្រ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីនាំយកគ្រឿងចក្រ ធ្វើការឈូសឆាយក្រាលថ្មម៉ិចផ្លូវលំមួយខ្សែដែលមានប្រវែង ៦៧០ ម៉ែត្រ ចាប់ពីរចំណុចផ្លូវបេតុងសាលាសង្កាត់ផ្សារកណ្ដាល ឆ្ពោះទៅភ្ជាប់ផ្លូវបេតុងមណ្ឌលសូមចត ក្នុងភូមិប្រជាធម្មលិច និងប្រជាធម្មកើត។នៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២២ ។
ប្រជាពលរដ្ឋបានឲ្យដឹងថាផ្លូវ១ខ្សែនេះពិបាកធ្វើដំណើរច្រើនខែច្រើនឆ្នាំមកហើយ ពេលរដូវវស្សាទឹករាជលិចភក់ជ្រាំជិះម៉ូតូឡានពិបាកណាស់ចំណែកខែប្រាំងក្រឡិកក្រឡុកហុយ។ពេលបានឃើញអជ្ញាធរនិងក្រុមការងារចុះជួយមូលដ្ឋានឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោក ជំទាវម៉ាល័យជួយធ្វើផ្លូវបានល្អយើងខ្ញុំសប្បាយចិត្តអរគុណខ្លាំងណាស់រកអ្វីផ្ទឹមពុំបានឡើយ៕