ខេត្តបន្ទាយមានជ័យ ៖ ក្រុមកីឡាករ បាល់ទាត់ប្រចាំសហភាព សហព័ន្ធយុវជន ខេត្តបន្ទាយមានជ័យ បានទៅប្រកួតជាមួយកីឡាករ ប្រចាំខេត្តស្រះកែវ ក្រោមអាយុ១៣ឆ្នាំ កម្ពុជា៦-១ថៃ ដោយមានការដឹកនាំដោយ លោក សាន វិជ្ជាសារ៉ាវុធ អនុប្រធានកាំកុងត្រួលសាខាខេត្តបន្ទាយមានជ័យ និងជាអនុប្រធាន សហភាព សហព័ន្ធយុវជន ខេត្តបន្ទាយមានជ័យ ក្រុមកីឡាករអាយុ១៣ឆ្នាំ ចំនួន២០នាក់ និងសហការីជាច្រើននាក់ផងដែរ ភាគីថៃ គឺមានក្រុមកីឡាករក្រោយអាយុ១៣ នៃអនុក្រោមអាយុ១៣ឆ្នាំ វិទ្យាល័យខ្លងហាត ប្រចាំខេត្តស្រះកែវ និងអាជ្ញាធរ មានសមត្ថកិច្ចជាច្រើននាក់ផងដែរ ។
ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ ក្រោមអាយុ១៣ឆ្នាំ នេះ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៤ នៅក្នុងបរិវេណ នៃវិទ្យាល័យ ខ្លងហាត ស្ថិតនៅក្នុងឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ។
លោក សាន វិជ្ជាសារ៉ាវុធ អនុប្រធានកាំកុងត្រួលសាខាខេត្តបន្ទាយមានជ័យ និងជាអនុប្រធាន សហភាព សហព័ន្ធយុវជន ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ក្រុមកីឡាបាល់ទាត់U13 កុមារអាយុក្រោម១៣ឆ្នាំ របស់សហភាព សហព័ន្ធ យុវជនខេត្តបន្ទាយមានជ័យ បានទៅចូលករួមប្រកួតកីឡា មិត្តភាព ជាមួយសិស្សសាលានៃអនុវិទ្យាល័យ ខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ដោយមានការផ្តួចផ្តើមពីលោក សាន វឍ្ឍនា ជាប្រធានសហភាព សហព័ន្ធយុវជនខេត្តបន្ទាយមានជ័យ និងក៏បានទទួលភាពជោកជ័យ នៃ ការប្រកួតនេះ លទ្ធផលកម្ពុជា ៦-១ ថៃ ។
លោកបានបន្តថា ក្រៅពីមតិសំណេះសំណាលក្នុងនាមមិត្តភាពនិងរឹតបណ្តឹងរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលមានខ្សែរបន្ទាត់ព្រំដែនជាប់គ្នា ដែរជាអ្នកភូមិផងរបងជាមួយគ្នា នៅពេលប្រកួតបញ្ចប់ប្រតិភូសហភាព សហព័ន្ធយុវជន ខេត្តបន្ទាយមានជ័យ បានជូនវត្ថុអនុស្សាវរិយ៍ រូបព្រហ្មមុខបួន ជានិមិត្តរូបប្រសាទបាយន័ ដែរជាដួងព្រលឹងនៃវប្បធម៌ដ៏រុងរឿងរបស់ជាតិ។
លោក អនុប្រធានសហភាព សហាព័ន្ធយុវជនខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ប្រសិនជាធ្វើបាន ចុងខែតុលា ឬដើមខែវិច្ឆិការ ឆ្នាំ២០១៤ កីឡាករU13 ប្រចាំ សហភាព សហព័ន្ធយុវជនខេត្តបន្ទាយមានជ័យ និងរៀបចំទៅប្រកួតបន្តជាមួយ កីឡាករ U13 ប្រចាំស្រុកអារញ្ញប្រថេប ប្រសិនជាមានការជោកជ័យដូចពេលនេះ និងធ្វើការប្រកួតបន្តទៅក្រុមជំរើសU13 ប្រចាំខេត្តស្រះកែវប្រទេសថៃ បន្តទៀតផងដែរ ៕