0

កងការពារ​ព្រំដែន​គោក​លេខ​៤០២ បាន​បន្ត​ការងា​រកសា​ង​អគារ​ស្នាក់នៅ​និង​ខិតខំ​បង្កបង្កើន​ផល ចិញ្ចឹមសត្វ​ដើម្បី​បន្ថែម​លើ​គោល​របប​ហូប​ប្រចាំថ្ងៃ និង​ជួយ​ទ្រទ្រង់​ជីវភាព​កងទ័ព និង​គ្រួសារ​កងទ័ព​

កងការពារ​ព្រំដែន​គោក​លេខ​៤០២ បាន​បន្ត​ការងា​រកសា​ង​អគារ​ស្នាក់នៅ​និង​ខិតខំ​បង្កបង្កើន​ផល ចិញ្ចឹមសត្វ​ដើម្បី​បន្ថែម​លើ​គោល​របប​ហូប​ប្រចាំថ្ងៃ និង​ជួយ​ទ្រទ្រង់​ជីវភាព​កងទ័ព និង​គ្រួសារ​កងទ័ព​

ខេត្ត​ឧត្តរមានជ័យ​ ៖ ​ក្រៅ​ពី​ការងារ​ហ្វឹកហ្វឺន​រៀនសូត្រ និង​អនុវត្តន៍​ភារកិច្ច​ស្នូល អង្គភាព​បាន​បន្ត​ការងា​រក​សាង​អគារ​ស្នាក់នៅ របស់​មេ​បញ្ជាការ មេបញ្ជាការរង​និង​ការងារ​បង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បី​ជួយ​ធានា​ការរស់នៅ​របស់​កងទ័ព និង គ្រួសារ​កងទ័ព​ដែល​មាន​ជីវភាព​ខ្វះខាត ពិសេស​ចូលរួម​អនុវត្តន៍​តាម​ផែនការ​យុទ្ធសាស្ត្រ​លើកស្ទួយ​វិស័យ​កសិកម្ម​ក្នុងស្រុក របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សូមបញ្ជាក់​ថា​ក្រោម​ការយកចិត្តទុកដាក់ និង ការណែនាំ​របស់ លោក​វរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការ កងការពារ​ព្រំដែន​គោក​លេខ​៤០២ ឲ្យ​គ្រប់កង​ល្បាត​ទាំងអស់ បន្ត​ខិតខំ​ការងារ​បង្កបង្កើនផល និង​ចញ្ចឹមសត្វ បន្ថែម​លើ​គោល​របប​ហូប​ប្រចាំថ្ងៃ ។​

​គួរកត់សំគាល់​ថា ក្នុង​ដើមឆ្នាំ​២០២២ នេះ កម្លាំង​របស់​កងការពា​រ​ព្រំដែន​គោក​លេខ​៤០២ ក្រៅ​ពី​បាន​ចេញ​ប្រតិបត្តិការ​ល្បាត​ត្រួតពិនិត្យ​តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ នៅក្នុង​ទីតាំង គ្រប់​កង​ល្បាត បាន​ខិតខំ​ការងារ​បង្កបង្កើនផល និង​ចញ្ចឹមសត្វ បន្លែ​គ្រប់​មុខ និង​ត្រី​សាច់ មួយ​ចំនួន​បន្ថែម​ដល់​កម្លាំង​ជួរមុខ ធានា​បាន​ហូប​ប្រចាំ​ថ្ងៃ​គ្រប់គ្រាន់ សុវត្ថិភាព និង​សុខភាព​ល្អ​ដល់​កងកម្លាំង​។ ក្រៅពីនោះ​លោក​មេបញ្ជាការ​បាន​ក្រើនរំលឹក​ជា​រឿយៗ​ទៅ​លើ​ការអនុវត្ត​វិធានការ​ការពារ ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល​ដើម្បី​បង្កា​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!