0

យុវជន​ម្នាក់​ចេញពី​ពិធីការ​ត្រូវ​ក្រុម​ក្មេងស្ទាវ​ប្រហែល​១០​ម៉ូតូ​ស្ទាក់​កាប់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​

យុវជន​ម្នាក់​ចេញពី​ពិធីការ​ត្រូវ​ក្រុម​ក្មេងស្ទាវ​ប្រហែល​១០​ម៉ូតូ​ស្ទាក់​កាប់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​

​ខេត្ត​បាត់ដំបង ៖ ក្រុម​ជនសង្ស័យ​ជា​ក្មេង​ស្ទាវ មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​ប្រហែល​១០​គ្រឿង បាន​ធ្វើការ​ស្ទាក់​កាប់​ទៅ​លើ​យុវជន​រងគ្រោះ​ឲ្យ​រងរបួស​ធ្ងន់ ក្រោយមក​បាន​សាច់ញាតិ​និង​សមត្ថកិច្ច​ដឹកជញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ តែ​អកុសល​ខាង​មន្ទីរពេទ្យ​មិន​អាច​សង្គ្រោះបាន ទើប​បណ្តាលឲ្យ​ស្លាប់​តែម្តង​។​

​ហេតុ​ការ​នេះ​កើតឡើង កាល​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២២
នៅលើ​ដងផ្លូវ​៥៩ ស្ថិតក្នុង​ចំណុច​ក្រុមទី​៤ ភូមិ​តា​ស្តា ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​។​

​ប្រភព​ឲ្យដឹងថា ហេតុ​ការ​នេះ​បង្កឡើង​ដោយ​ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​ប្រហែល​១០​គ្រឿង បាន​ធ្វើការ​ស្ទាក់​កាប់​ទៅ​លើ​យុវជន​រងគ្រោះ ឈ្មោះ ឡា​ញ់ ស៊ី​ណាត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ចក្រី ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង បណ្តាលអោយ​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ជនរងគ្រោះ​ដល់​មន្ទីរពេទ្យ​។​ចំណែក​ក្រុម​បង្ក និង​បក្សពួក​ដែល​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​ធ្វើ​សកម្មភាព​រួច​បានើ​ក​ម៉ូតូ​រត់​គេចខ្លួន​បាត់​អស់​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ​ដើម្បី​ចាប់​ល្មើស​យកមក​ផ្តន្ទាទោស​តាមច្បាប់ ។​R189​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!