0

រថយន្ត​ដឹក​អង្កាម​ក្រឡាប់​ផ្ងារជើង​បែក​ពោះ​ចេញ​ឈើ​ពេញ​ផ្លូវ​បណ្តាលឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​១​នាក់

ខេត្ត​មណ្ឌលគិរី ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដោយ​រថយន្ត​១​គ្រឿម៉ា​ក់​HINO ចង្កួត​ស្តាំ​ដឹក​អង្កាម​ក្រឡាប់​ផ្ងារជើ​ង​បែក​ពោះ​ចេញ​ឈើ​ពេញ​ផ្លូវ​បណ្តាលឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​១​នាក់ នៅ​រសៀល​ថ្ងៃី​ទី​៣ ខែ​កុម្ភៈ​ឆ្នាំ​២០២២ ត្រង់ចំណុច អូរ​ងើយ​ស្ថិតនៅ​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។​

​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា ក្រុម​ការងារ​ចម្រុះ​ដឹក​ដោយ លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញា​រង​ខេត្ត​មណ្ឌល​គ​រី បាន​ចុះមក​ត្រួតពិនិត្យ​រថយន្ត​១​គ្រឿម៉ា​ក់​HINO ចង្កួត​ស្តាំ ពាក់​ស្លាក​លេខ​3A 0854 ដឹកជញ្ជូន​(​ឈើ​គ្រឿងផ្ទះ​)​ក្រឡាប់​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ខាងលើ​។​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​បានឲ្យដឹងថា អ្នកបើកបរ​រថយន្ត​ដែល​ជួប​គ្រោះ​ថ្នាក់​មាន ឈ្មោះ​ចិន និ​ម៉ុល ភេទ​ប្រុស រស់នៅ​ភូមិ​ជ្រី ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ (​របួស​) និង​អ្នករួមដំណើរ ឈ្មោះ ស៊ិម វី (​ស្លាប់​)​ដោយ​គំនរ​ឈើ​សង្កត់ពីលើ ទីតាំង​កើតហេតុ​ត្រង់​ចំណុច​អូ​ងើយ ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ។​

សុំ​បញ្ជាក់​ផងដែរ​ថា រថយន្ត​ខាងលើ​ជា​រថយន្ត​ដឹកឈើ​គ្រឿងផ្ទះ​ចាស់ៗ​ខ្លះ​ថ្មី​ខ្លះ ដឹក​បន្លំ​ជាមួយ​បាវ​អង្កាម ខាងក្នុង​បង្កប់​ឈើ​ប្រភេទ​គ្រឿងផ្ទះ​ជាច្រើន​ម៉ែត្រគូប ករណីនេះ​បើ​តាម​ការអះអាង​របស់​សមត្ថ​កិច្វ​ដែល​ចុះ​ដល់​កន្លែងកើតហេតុ បាន​ប្រាប់ថា​មាន​មនុស្ស​រងរបួស​ធ្ងន់​ម្នាក់​ស្លាប់​ម្នាក់​អ្នករបួស ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មណ្ឌលគិរី​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ដឹកជញ្ជូន​ឈើ​គ្រឿង​ផ្ទះ​មក​រក្សាទុក​នៅ សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​អូររាំង រីឯ​រថយន្ត​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​អូ​រាំង​។​

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!