0

‘សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ​យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​

‘សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ​យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ទៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដើម្បី​យាង​ចូលរួម​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​។

​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី នឹង​គង់ប្រថាប់​នៅ​ទីក្រុង​ប៉េកាំង រហូត​ដល់​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ទើប​យាង​ត្រឡប់​មក​កាន់​កម្ពុជា​វិញ​។​

​សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ​ព្រះ​ព​លានុភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​វាងវៃ ព្រះរាជសុខភាព​ល្អ​បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ដល់​ប្រជានុរាស្ត្រ​គ្រប់រូប រស់នៅ​ក្នុង​សុខសន្តិភាព ត​រៀង​ទៅ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!