0

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ​សប្បុរសជន​ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​កងទ័ព​ជើងគោក និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​(TYDA) ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ចូលជួប​សម្តែង​ការគួរសម​

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ​សប្បុរសជន​ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​កងទ័ព​ជើងគោក និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​(TYDA) ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ចូលជួប​សម្តែង​ការគួរសម​

ភ្នំពេញ​៖ នា​ពេល​ថ្មីៗ​នេះ​នៅ​ទីបញ្ជាការ​កងទ័ពជើងគោក ស្ថិត​ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​សប្បុរសជន​ជាច្រើនរូប ដែល​បាន​ចូលរួម​ចំណែក​ជួយឧបត្ថម្ភ​អំណោយ​ជា​សម្ភារ​បរិក្ខា​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ហើយ​ក្នុងនោះ​ក៍មាន​ការចូលរួម​ផងដែរ​ពី​ទីប្រឹក្សា​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក បាន​ថ្លែង​ក្នុងនាម​នាយទាហាន នាយទាហានរង និង​ពលទាហាន កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា​សមាជិក សមាជិកា នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ (TYDA) និង​ក្រុមគ្រូពេទ្យ​សម្តេច​តេជោ​ប្រឆាំង​កូវី​ដ​-១៩ នូវ​អំណរគុណ​ចំពោះ​សមានចិត្ត​ដ៏​ថ្លៃថ្លា​របស់​សប្បុរសជន ដែល​បាន​រួមចំណែក​ឧបត្ថម្ភ​ថវិកា និង​សម្ភារ​បរិក្ខា ដើម្បី​គាំទ្រ​ដល់​កងទ័ព​ជើងគោក ក៏​ដូចជា​សមាគម TYDA នៅក្នុង​បេសកកម្ម​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩​។

​ឯកឧត្តម បណ្ឌិត ហេង វុទ្ធី ក្នុងនាម​សមាគម​អ្នកវិនិយោគ​ចិន​នៅ​កម្ពុជា និង​ជួសមុខ​ឱ្យ​សប្បុរសជន​ទាំងអស់ បាន​គោរព​ថ្លែងអំណរគុណ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ដែល​បាន​ខិតខំ​ប្រឹងប្រែង​
​លះបង់​អស់​កម្លាំងកាយ​ចិត្ត ដោយ​មិន​ខ្លាច​នឿយហត់​នៅក្នុង​បេសកកម្ម​ជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​-១៩ រហូត​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ជា​មេទ័ព​អាវ​ស​ដ៏​អង់អាច​។

​ជា​ការឆ្លើយតប ឯកឧត្តម មេបញ្ជាការ​កងទ័ពជើងគោក ក៏បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​កាលៈទេសៈ​លំបាក ជាពិសេស​ក្នុង​ស្ថានការណ៍​នៃ​ជំងឺ​កូវី​ដ​-១៩​។ ឯកឧត្តម បាន​បន្តថា នៅ​កម្ពុជា សភាព​រីក​រាលដាល​នៃ​ជំងឺ​នេះ​កំពុង​ស្ថិតក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន ខណៈ​បណ្តា​ប្រទេស​លើ​សកលលោក​កំពុង​ប្រឈម​ខ្លាំង​នៅឡើយ ដែល​នេះ​គឺជា​ជោគជ័យ​មួយ​គួរ​ជាទី​មោទនៈ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ហើយ​ជោគជ័យ​នេះ គឺ​ពិតជា​មិន​អាច​កាត់ផ្តាច់​បាន​ពី​ការចូលរួមចំណែក​យ៉ាង​សកម្ម​របស់​មន្ត្រីរាជកា​រ ក្រុមគ្រូពេទ្យ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក៏ដូចជា​អង្គការ សមាគម​ទូទាំងប្រទេស​នោះឡើយ ជា​ពិសេស​ការចូលរួម​ចំណែក​គាំទ្រ​ពី​សំណាក់​សប្បុរសជន និង​វិស័យ​ឯកជន​នានា ក៍​ដូចជា​ពី​បណ្តា​ប្រទេស​ជា​មិត្ត​ផង​ដែរ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!