0

បង្ក្រាប​ការ​ករណី​ចាប់​ឃុំ​ឃាំង​ធ្វើ​ទារុណកម្ម​ជំរិត​ទារប្រាក់ ឃាត់ខ្លួន​ជនជាតិ​រៀត​ណាម ៦​នាក់ និង​រំដោះ​ស្ត្រី​រងគ្រោះ​៣​នាក់​

បង្ក្រាប​ការ​ករណី​ចាប់​ឃុំ​ឃាំង​ធ្វើ​ទារុណកម្ម​ជំរិត​ទារប្រាក់ ឃាត់ខ្លួន​ជនជាតិ​រៀត​ណាម ៦​នាក់ និង​រំដោះ​ស្ត្រី​រងគ្រោះ​៣​នាក់​

(​ព្រះសីហនុ​)៖ នេះ​បើ​តាម​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន នៅ​ព្រលប់​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ​។​

​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ជនជាតិ​វៀតណាម​មួយ​ក្រុម​ករណី​ចាប់​ឃុំ​ឃាំង​ធ្វើ​ទារុណកម្ម​, បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ និរ​ក្សា​អាវុធ​ខុសច្បាប់ ដោយ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​៦​នាក់ និង​រំដោះ​បាន​ស្ត្រី​រងគ្រោះ​៣​នាក់​។

​លោកស្នងការ​បាន​ឱ្យដឹង​ថា នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២២ វេលា​ម៉ោង ២២៖៣០​នាទី កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​រាយការណ៍​មក​ថា ខណៈ​ដែល​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ដាក់​ប៉ា​រ៉ា​ស​ត្រួតពិនិត្យ​ពង្រឹង​ច្បាប់​ចរាចរ នៅ​ចំណុច ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ស្រាប់តែ​មាន​រថយន្ត ១​គ្រឿង ម៉ាក STAREX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BA-7054 បើក​យ៉ាង​លឿន និង​បាន​បើក​បុក​ប៉ា​រ៉ាស់​ត្រួតពិនិត្យ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សហការណ៍​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ និង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ធ្វើការ​ស្ទាក់​រថយន្ត​ខាងលើ​ដើម្បី​ត្រួតពិនិត្យ ជា​លទ្ធផល​ក្នុង​ការឆែកឆេរ សមត្ថកិច្ច​យើង​បាន​រកឃើញ កាំភ្លើង​ហ្គាស ២​ដើម​, ខ្នោះដៃ​ចំនួន ១១​គូ​, ដំបងឆក់​២​ដើម និង​ពិល​ឆក់ ៣​ដើម និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៦​នាក់ (​ស្រី ១​នាក់​) ជនជាតិ​វៀតណាម​។​

​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បាន​បន្តថា បន្ទាប់ពី​ធ្វើ​ការសួរនាំ​កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២២ នៅ​ចំណុច​ខណ្ឌ​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង ០៦​នាក់ (​ស្រី ១​នាក់​) បានធ្វើ​សកម្មភាព​ចាប់​ឃុំ​ឃាំង​, ធ្វើ​ទារុណកម្ម និង​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ លើ​នារី​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់ បាន​ប្រាក់​ជាង ៣៥,០០០​ដុល្លារ​អាមេរិក រួច​គេច​មក​ខេត្ត​ព្រះសីហនុ ត្រូវបាន​សមត្ថកិច្ច ឃាត់​ចាប់ខ្លួន​តែម្តង​។​
​ជនសង្ស័យ​ចំនួន​០៦​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖
​ទី​១៖ ឈ្មោះ Lam Thi Da Ni ហៅ មៃ ចាន់ធូ ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​នៅផ្ទះ ស្នាក់នៅ​បច្ចុប្បន្ន ភ្នំពេញ​។​
​ទី​២៖ ឈ្មោះ NguYen Cong Danh ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ​។​
​ទី​៣៖ ឈ្មោះ Pham Van Thiy ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បច្ចុប្បន្ន ម្ដុំ​ផ្សារ​អូរឫស្សី ភ្នំពេញ​។​
​ទី​៤៖ ឈ្មោះ Ngo Tri Ha ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ​។​
​ទី​៥៖ ឈ្មោះ Teunh Van Quy ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​៤ សង្កាត់ ៤ ក្រុង​-​ខេត្ត​ព្រសី​ហនុ​។​
​និង​ទី​៦៖ ឈ្មោះ Le Van Chien ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បច្ចុប្បន្ន ម្ដុំ​ផ្សារ​អូរឫស្សី ភ្នំពេញ​។​
​សម្ភារ​ចាប់​យក​បាន​រួម​មាន​៖ រថយន្ត ១​គ្រឿង ម៉ាក STAREX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BA-7054, កាំភ្លើង​ហ្គាស ២​ដើម​, ខ្នោះដៃ​ចំនួន ១១​គូ​, ដំបងឆក់ ២​ដើម​, ពិល​ឆក់ ៣​ដើម​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!