ខេត្តកំពង់ចាម ៖ ម្ចាស់ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងកំពុងបើកដំណើរការលេងល្បែងយ៉ាងអនាធិបតេយ្យ ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប ខណ:រាជរដ្ឋាភិបាល មានការព្រួយបារម្ភនិងបញ្ហា ជំងឺ កូវីដ-19 ប្រភេទ អូមីក្រុង កំពុងឆ្លងរីករាលដាលជាខ្លាំង។ប្រភពឲ្យដឹងនារសៀលថ្ងៃទី1 ខែកុម្ភ: ឆ្នាំ 2022ថាទីតាំងសង្វៀនមាន់ជល់ នៅចំណុចចម្ការស្វាយចន្ទី ខាងជើងភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ប្រជាពលរដ្ឋគាត់ថាការលេងល្បែងស៊ីសងដែលមានមនុស្សច្រើនសន្ធឹកសន្ធាប់នេះខ្លាចមានឆ្លងជំងឺកូវីដ-19,,អូមីក្រុង ទើបបម្លែងថ្មីប្រភេទ កំពុងឆ្លងរីករាលដាលការជាខ្លាំង អំពីបញ្ហាអសន្តិសុខនិងអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម។
ប្រភពបន្តពីពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យ ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនេះ បានផ្ដល់ផលប្រយោជន៍ ឲ្យអាជ្ញាធរ និង មន្ត្រីពាក់ព័ន្ធមួយ ចំនួន ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រួចអស់ហើយទេដឹង? ទើបហ៊ានបើកលេងល្បែងបានយ៉ាងអនាធិបតេយ្យ អញ្ចឹងហើយបានគេឃើញទីតាំងវង់ល្បែងស៊ីសងមួយកន្លែងនេះភ្នាល់មាន់និងអាប៉ោង ចាក់លុយ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯណោះ ។
ឃើញទង្វើបែបនេះពលរដ្ឋបាននាំគ្នាអំពាវនាវយ៉ាងទទួចមកដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមជួយត្រួតពិនិត្យនិងមានវិធានការទប់ស្កាត់ដើម្បីចាត់កម្លាំងជំនាញធ្វើការបង្ក្រាប!ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ កំពុងបើកលេងមួយកន្លែងបានយ៉ាងអនាធិបតេយ្យ នៅភូមិ/ឃុំ ខាងលើនេះ ស្របតាមរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ ភូមិ/ ឃុំ / សង្កាត់ ឲ្យមានសុវត្ថិភាពផងទាន!?
ប្រជាពលរដ្ឋសំណូមពរដល់លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពុងចាមពិនិត្យមើលនិងចាត់វិធានការបង្ក្រាបទីតាំងល្បែងខាងលើនេះផង ៕