បាត់ដំបង ៖ ស្ត្រីវយ័ចំណាស់ម្នាក់មិនស្គាល់សាវតា មករស់នៅស្រុកភ្នំព្រឹក គ្មានសាច់ញាតិ ប្រកបរបរលក់ទឹកកក ស្រវឹងខួប បានលង់ទឹកស្រះស្លាប់ កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅ ចំណុច ខាងកើតវត្តគីរីសង្វាពេជ្រ ស្ថិត ក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។
លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹកបានអោយដឹងថា សាកសពស្ត្រីវយ័ចំណាស់ ខាងលើ មិនស្គាល់អត្តសញ្ញាណ មានអាយុប្រហែល ៦០ឆ្នាំ បានមកសុំអ្នក ភូមិភ្នំតូចស្នាក់នៅ ប្រកបរបរលក់ទឹកក បានប្រហែល២ឆ្នាំ ហើយអ្នកភូមិហៅគាត់ថាយាយណាំខែ (បកប្រែពីភាសារថៃមកខ្មែរហៅអ្នកលក់ទឹកកក)។
លោកបានដកស្រង់សម្តីសាក្សី បានឃើញស្ត្រីរងគ្រោះ មានអាការៈស្រវឹង ដើរចុះឡើង នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៤ លុះម៉ោង១១ថ្ងៃ ដដែ ប្រជាពលរដ្ឋបានរាយការណ៍ថា មានមនុស្សលង់ទឹកស្លាប់ ទើបសមត្ថកិច្ចចុះទៅពិនិត្យតែម្តង ។
លោកបានបញ្ជាក់ថា ក្រោយពីបានពិនិត្យសាកសព មិនឃើញស្លាកស្នាមវាយឬរបួសទេហើយមិនមានការរំលោភដែរ ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថា ស្ត្រីវ័យចំណាស់ខាងលើ ស្រវឹងស្រាដើរធ្លាក់ចូលស្រះ ឬអាចចុះងូត ទឹក ហើយលង់ស្លាប់តែម្តងទៅ ។
សាកសពត្រូវបានសមត្ថកិច្ច យកមកដំកល់ទុក ក្នុងវត្តគីរីសង្វាពេជ្យ រងចាំសាច់ញ្ញាតិ យកទៅធ្វើ បុណ្យតាមប្រពៃណី ៕