0

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​ដាច់​ ​បង្ក្រាប​ល្បែងស៊ីសង​ជល់​មាន់ ឃាត់ខ្លួន​មនុស្ស​២​នាក់​

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​ដាច់​ ​បង្ក្រាប​ល្បែងស៊ីសង​ជល់​មាន់ ឃាត់ខ្លួន​មនុស្ស​២​នាក់​

ខេត្ត​កណ្តាល​ ៖ វង់​ល្បែងស៊ីសង​ជល់​មាន់​ដែល​លេង​គគ្រឹគគគ្រេង​ប៉ះពាល់​ប្រជាពលរដ្ឋ​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​ដាច់​
​ឃាត់ខ្លួន​មនុស្ស​២​នាក់​និង​វត្ថុតាង​មួយ​ចំនួន​។​
​កាល​ថ្ងៃ​អង្គារ​១៥ រោច ខែ បុស្ស ឆ្នាំ ឆ្លូវ ត្រី​ស័ក​ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​
២០២២ វេលា​ម៉ោង ១៣ និង​៤៥ នាទី នៅក្នុង​ព្រៃ​ចំណុច​ស្វា​ព្រៀម ស្ថិតក្នុង​ភូមិ​តា​ហ៊ីង ឃុំ ព្រែក​ដាច់ ស្រុក​លើកដែក ខេត្ត​កណ្តាល​។​

*​ជនសង្ស័យ​មាន​គ្នា​ប្រហែល​១០ នាក់​រត់​គេចខ្លួន (​ក្នុងនោះ​ឃាត់ខ្លួន​បាន​០២​នាក់​)៖

១-​ឈ្មោះ គិត ចន្ថា ភេទ ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មាន​ទី​លំ​
​នៅ​ភូមិ ព្រែក​ថ្មី ឃុំ​ជ្រោយ​តា​​កែវ​ស្រុក កោះធំ ខេត្ក​ណ្ដា​ល​ (​ឃាត់ខ្លួន​)​។
២-​ឈ្មោះ សន ថុន ភេទ ប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ ភូមិ ទួលស្លែង ឃុំ លើកដែក ស្រុក កោះធំ ខេត្ត កណ្តាល (​ឃាត់ខ្លួន​)​។​

-​ជនសង្ស័យ​ទាំង​០២​នាក់​ត្រូវបាន​យក​សំណាករ​កកូ​វិត​១៩​ដោយ​តេស្ត​រហ័ស​លទ្ធផល​÷ អវិជ្ជមាន​(-)

-​វត្ថុតាង​ចាប់​យក​រួមមាន​៖
៙-​ម៉ូតូ ចំនួន ០៦ គ្រឿង​
១-​ម៉ូតូ​ម៉ាក​ហុងដា សេ ១២៥ ស៊េរី ២០២១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1IQ.5297 (០១​គ្រឿង​)
២-​ម៉ូតូ​ម៉ាក ហុងដា​សេ ១២៥ ស៊េរី ២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GE.6292 (០១ គ្រឿង​)
៣-​ម៉ូតូ​ម៉ាក​គុប​ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ (០១ គ្រឿង​)
៤-​ម៉ូតូ​ម៉ាក​ហុងដា វ៉ែវ ពណ៌ ក្រហម ខ្មៅ ពាក់​ស្លាក​លេខ កំពត 1C.0199 (០១​គ្រឿង​)
៥-​ម៉ូតូ​ម៉ាក SiRiUS ពណ៌ ក្រហម ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1Q.0734
៦-​ម៉ូតូ​ម៉ាក CLiCK ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ វៀតណាម 67.M3 3572(០១​គ្រឿង​)
-​ស្បែកជើង ០៧ គូរ
-​ស្គុត​រុំ​ជើងមាន់​មិនទាន់​ប្រើ ចំនួន ៣០ ដុំ
-​ស្គុត​រុំ​ជើងមាន់​រួច​ចំនួន ១០ ដុំ​
-​កន្ត្រក​ដាក់​មាន់ ចំនួន ០៣
-​មាន់​ងាប់​ចំនួន ០១ ក្បាល​
-​ជញ្ជីង​ថ្លឹង​មាន់ ចំនួន ០១
-​លុយ​ដុល្លា $៩៧០ (​ប្រាំបួន​រយ​ចិតសិប​ដុល្លា​)​និង លុយ​ខ្មែរ​ចំនួន​១០០.០០០​រៀល​
-​ទូរស័ព្ទ​ចំនួន​០២​គ្រឿង​ម៉ាក​OPP0 ពណ៌​ទឹកបុិច​០១ គ្រឿង​និង​ទូរស័ព្ទ​ម៉ាក​OPPO ខៀវ ០១ គ្រឿង ។​

​សភាព​នៃ​រឿងហេតុ ៖
​ហេតុ​ដំបូង​នៅ​ថ្ងៃ​ទី​០១ ខែ​
​កុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ដាច់​បាន​ទទួល​ពត៌មាន​ពី​ប្រជា​ពលរដ្ឋ​ល្អ បាន​រាយការណ៍​ថា​មានការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​
(​ជល់​មាន់​)​នៅ​ចំណុច​កើតហេតុ​ខាងលើ ។​

​ក្រោយពី​ទទួលបាន​ពត៌មា​នភា្ល​ម​នោះ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ដាច់​បាន​សហកា​ជាមួយ​
​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ពាម​រាំង និង​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ចុះ​ដល់​ចំណុចកើតហេតុ​ខាងលើ​ពេល​
​នោះ កម្លាំង​យើង​ចូល​ទៅ​ដល់​ក៏​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០២ នាក់ ដែល​មាន​ឈ្មោះ​ខាងលើ ចំណែក​អ្នកលេង​ជល់​មាន់​ផ្សេងទៀត​បាន​រត់​
​គេច​ចូល​ព្រៃ​បាត់​អស់ ។​

​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ កម្លាំង​យើង​ក៏​បាន​នាំ​បញ្ជូន​មកកាន់ អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!