0

តំបន់​ប្រតិបត្តិការ​សឹក​រង​ឧត្តរមានជ័យ បាន​ប្រារព្ធ​ពិធី​បំពាក់​ឋានន្តរស័ក្តិ ជូន​នាយទាហាន នាយទាហានរង ចំនួន ៧១​រូប​

តំបន់​ប្រតិបត្តិការ​សឹក​រង​ឧត្តរមានជ័យ បាន​ប្រារព្ធ​ពិធី​បំពាក់​ឋានន្តរស័ក្តិ ជូន​នាយទាហាន នាយទាហានរង ចំនួន ៧១​រូប​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០១ ខែ​កុម្ភ​: ឆ្នាំ​២០២២ នៅ​ទីបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​ឧត្តរមានជ័យ បាន​ប្រារព្ធ​ពី​ធី​បំពាក់​ឋានន្តរស័ក្តិ​ជូន​នាយទាហាន នាយទាហានរង​ចំនួន ៧១​រូប ដែល​ទើប​ទទួលបាន​សេចក្តីសម្រេច​ដំឡើង​ឋានន្តរស័ក្តិ​ថ្មី​ពី​ថ្នាក់លើ ក្នុងនោះ​ថ្នាក់​អនុសេនីយ៍ឯក ចំនួន​៤​រូប​, អនុសេនីយ៍ទោ ចំនួន ០៩​រូប​, អនុសេនីយ៍ត្រី ចំនួន ១៤​រូប និង​ថ្នាក់​នាយចំណង់ ចំនួន ៤៤​រូប ក្រោម​អធិបតីភាព ឧត្តមសេនីយ៍ទោ អេង ហឿង មេបញ្ជាការរង​យោធភូមិភាគ​ទី​៤ មេបញ្ជាការ​ប្រចាំ​ទិស​ទី​៣ សំរោង ឧត្តរមានជ័យ​។​

​ក្នុង​ឪ​កាស​នោះដែរ ឧត្តមសេនីយ៍ទោ អេង ហឿង បាន​លើកឡើង​ថា ថ្នាក់ដឹកនាំ​កងទ័ពជើងគោក ជាពិសេស ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ជានិច្ច​ជា​កាល ឯកឧត្តម តែងតែ​គិតគូរ​អំពី​សុខទុក្ខ​សុខមាលភាព ក៏​ដូចជា​ការរៀបចំ​កែសម្រួល​រចនាសម្ព័ន្ធ​ចាត់តាំង​តួនាទី​ភារកិច្ច និង​ដំឡើង​ឋានន្តរស័ក្តិ ជូន​យោធិន​ក្នុង​កងយោធពល​ខេមរភូមិន្ទ ដើម្បីឱ្យ​សមស្រប​តាម​ក្របខ័ណ្ឌ​ចាត់តាំង និង​សមត្ថភាព​ដឹកនាំ​របស់​បងប្អូន​យោធិន​យើង​ម្នាក់ៗ ក្នុង​កងយោធពល​ខេមរភូមិន្ទ​។ ឯកឧត្តម ក៏​បាន​កោតសរសើរ​ចំពោះ​នាយទាហាន នាយទាហានរង ទាំងអស់​ដែល​បាន​បំពេញ​ភារកិច្ច​បាន​យ៉ាង​ល្អ ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ និង​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩​ផងដែរ​។

លោក​មេបញ្ជាការ បាន​បំពាក់​ឋានន្តរស័ក្កិ និង​ប្រគល់​សេចក្តីសម្រេច​តែងតាំង​ផ្លាស់ប្ដូរ​មុខងារ​យោធិន ចំនួន ៧១​រូប និង​បាន​ផ្ដាំផ្ញើ​សូម​ឱ្យ​បងប្អូន​យោធិន​យើង​ទាំងអស់​ដែល​ទើប​ទទួល​បាន​ការ​តម្លើង​ឋានន្តរស័ក្កិ​ថ្មី សូម​ឲ្យ​យក​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​បំពេញ​តួនាទី​ភារកិច្ច​ឱ្យបាន​ជោគជ័យ​តាម​ការប្រគល់​ជូន​របស់​ថ្នាក់លើ និង​បន្ត​អនុវត្ត​នូវ​វិធានការ ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​នូវ​ជំងឺ​កូវី​ដ​-១៩ ថ្មី​អូ​មី​ក្រុង​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!