0

​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ក្រុមប្រឹក្សាឃុំ​សំរោង​ក្នុង​សរុប​ទឹកប្រាក់​ចំនួន​៦​ម៉ឺន​ដុល្លា​

​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ក្រុមប្រឹក្សាឃុំ​សំរោង​ក្នុង​សរុប​ទឹកប្រាក់​ចំនួន​៦​ម៉ឺន​ដុល្លា​

​បាត់ដំបង ៖ អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ក្រុមប្រឹក្សាឃុំ​សំរោង​ក្នុង​សរុប​ទឹកប្រាក់​ចំនួន ៦ ម៉ឺន​ដុល្លា អ្នកជិតខាង​ថា ករណី​នេះ​ឆេះ ដោយសារ​ភ្លើង​ធួ​ប​និង​ទៀន ដុត​សែនដូនតា​ទុក​ចោល​នៅ​លើ​ផ្ទះ​ចំណែក​ម្ចាស់ផ្ទះ​អះអាង​ថា​ការឆេះ​នេះ​បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង​កន្លែង​អាសនៈ​គ្រូ​នៅ​ជាន់​លើ​។​

​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៤​នៅផ្ទះ​លេខ​១០០​ក្រុមទី​០៦​ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ។​

​លោក គឹម ប៊ុនធឿន នាយការិយាល័យ បង្ការ​-​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​បានឲ្យដឹង​ថា​ម្ចាស់ផ្ទះ​រងគ្រោះ​ដោយ​អគ្គីភ័យ​ឆាបឆេះ​មានឈ្មោះ អ៊ុំ រស្មី ភេទ​ស្រី អាយុ​៥៣​ឆ្នាំ​(​ក្រមុំ​ចាស់​) ជា​ក្រុមប្រឹក្សា​ឃុំ​សំរោង​ក្នុងស្រុក​ឯក​ភ្នំ​។ ផ្ទះ​ដែល​ឆេះ​ខូចខាត​សង់​អំពី​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ក្បឿង  មាន​ទំហំ​៩​ម៉ែត្រ គុណ ១៣​ម៉ែត្រ និង​សម្ភារៈ​កុំព្យូទ័រ ៧ គ្រឿង ទូរទស្សន៍​១​គ្រឿង កង់​មួយ​គ្រឿង​និង​អ៊ី​វ៉ាន់​ប្រើប្រាស់​មួយចំនួន​ទៀត​សរុប​ទឹកប្រាក់​ជាង​៦​ម៉ឺន​ដុល្លា​។​

​ស្ត្រី​ម្ចាស់ផ្ទះ​ឈ្មោះ អ៊ុំ រស្មី បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ ខ្លួន​បាន​អោយ​ប្អូនប្រុស​ឈ្មោះ ប៉ុច មាន​ជម្ងឺ​នៅ​ចាំផ្ទះ ដោយ​ពួក​ខ្លួន​នាំ​ក្មួយ​ទៅ​វត្ត ពេល​មាន​គេ​ប្រាប់​មាន​ភ្លើង​ឆេះ​ផ្ទះ ត្រឡប់មកវិញ សួរ​ប្អូនប្រុស​ឈ្មោះ ប៉ុច ។ វា​ប្រាប់ថា ពេល​វា​ដេក​នៅ​ក្រោមផ្ទះ ឮ​សម្លេង​ប្រេះ​ប្រក នៅលើផ្ទះ មាន​ការងឿងឆ្ងល់ ក៏​ឡើងទៅ​មើល​ហើយ​ឃើញ​ភ្លើង​ឆេះ​កន្លែង​អាសនៈ​គ្រូ ក៏​ចុះ​មក​ដង​ទឹក​ពន្លត់ តែ​មិន​រលត់ ពេល​ដងទឹក​ឡើង​បម្រុង​ពន្លត់​លើក​ទី ២ អណ្តាតភ្លើង​ឆេះ​កាន់តែខ្លាំង បន្ទាប់មក​ក៏​រត់ចេញ​ក្រៅ​ផ្ទះ ស្រែកហៅ​គេ​ជួយ ។​

​តាម​ប្រភព​អ្នកជិតខាង​បានអោយដឹងថា ករណី​ឆេះ​ផ្ទះ ក្រុមប្រឹក្សា​ឃុំ​សំរោង ក្នុង​គឺ​បណ្តាល​អុជ​ទៀន​ធូប​ទុកចោល ពេល​ដែល​កន្ទេច​ធូប​ឆេះ​មកលើ​ខ្នើយ​ពូក ពន្លត់​មិន​ទាន់ ទើប​ឆេះ​រាលដាល រហូត​ខូចខាត​ផ្ទះ និង​សម្ភារៈ​ទាំងស្រុង​តែម្តង ។​

​លោក គឹម ប៊ុនធឿន បានបញ្ជាក់​ថា ការឆេះ​ផ្ទះ​ខាងលើ​គឺ​ដោយសារ​ការ​ទុស្សេ​ខ្សែភ្លើង​ប្រាកដ ព្រោះ​ម្ចាស់ផ្ទះ មាន​បងប្អូន​នៅ​កន្លែងកើតហេតុ​មុនគេ ។ សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​សង្គ្រោះ​បាញ់​ពន្លត់​ចំនួន ២ គ្រឿង ចំណាយ​ទឹក​៤​ដឹក ស្មើ​២៤​ម៉ែត្រ​គូ ប​មិនអោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នកជិតខាង ។ ផ្លូវ​ចូល​តាម​ចំហៀង ឬ​តាម​ក្រោយ​ផ្ទះ​កើតហេតុ មានការ​ចង្អៀត​ខ្លាំង ដូច្នេះ​ក្រុម​រថយន្ត​អគ្គីភ័យ ជួប​ការលំបាក​ក្នុងការ​បាញ់​ពន្លត់​សង្គ្រោះ ។ សូម​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ មុន​ចេញពីផ្ទះ​ត្រូវ​ពន្លត់ភ្លើង​ទៀនធូប ចង្ក្រាន និង​ដក​ឌុយ​ខ្សែភ្លើង ព្រម​មើល​ខ្សែភ្លើង​ចាស់​គួរ​ផ្លាស់ប្តូរ​ថ្មី ទើប​មាន​សុវត្ថិភាព គេច​ផុត​ដោយ​ការឆេះ​ដោយ​យថាហេតុ ៕

2014_09_25 (2)

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment