0

រដ្ឋមន្ត្រី ស៊ុយ សែម ជំរុញ​ដល់​បេក្ខជន​ក្រុមប្រឹក្សាឃុំ​ទាំងអស់​ទូទាំង​ខេត្ត​ពោធិ៍សាត់ ត្រូវ​ផ្សព្វផ្សាយ​រាល់​សមិទ្ធផល​ជា​ផ្លែផ្កា ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​

រដ្ឋមន្ត្រី ស៊ុយ សែម ជំរុញ​ដល់​បេក្ខជន​ក្រុមប្រឹក្សាឃុំ​ទាំងអស់​ទូទាំង​ខេត្ត​ពោធិ៍សាត់ ត្រូវ​ផ្សព្វផ្សាយ​រាល់​សមិទ្ធផល​ជា​ផ្លែផ្កា ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​

ពោធិ៍សាត់​៖ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​ជួយ​ខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២២​នេះ បាន​ជំរុញ​ដល់​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​ទាំងអស់ ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​នូវ​រាល់​សមិទ្ធផល​ជា​ផ្លែផ្កា ដែល​រាជរដ្ឋាភិបាល ក៏​ដូចជា​ក្រុម​ការងារ និង​សប្បុរសជន បាន​អភិវឌ្ឍន៍​នៅក្នុង​មូលដ្ឋាន​ក៏ដូចជា​នៅ​ទូទាំង​ប្រទេស ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​ការជំរុញ​បែបនេះ របស់​លោក​រដ្ឋមន្ត្រី ស៊ុយ សែម បាន​ធ្វើឡើង​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ដឹកនាំ​លើ​គ្រប់​វិស័យ រយៈពេល​៥​ឆ្នាំ ២០១៧-២០២២ និង​ទិសដៅ​អនុវត្ត​បន្ត ២០២២-២០២៧ និង​ជួប​សំណេះសំណាល ជាមួយ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ អាណត្តិ​ទី​៥ ទាំង​ពេញ​សិទ្ធ និង​បម្រុង ក្នុងស្រុក​បាកាន ដោយ​បាន​ការចូលរួម​ពី​លោក ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ពោធិ៍សាត់​, លោក លោកស្រី សមាជិក​គណៈ​អ​ច​ន្ត្រៃ​យ៍ គណៈកម្មាធិការ​គណបក្ស​ខេត្ត​, ប្រធាន អនុប្រធាន​គណបក្ស​ស្រុក​បាកាន​, ប្រធាន អនុប្រធាន​ក្រុមការងារ​, មន្ត្រី​គណបក្ស​ស្រុក ឃុំ និង​បេក្ខភាព​ក្រុមប្រឹក្សា ឃុំ យ៉ាងច្រើន​កុះករ​។​

​ក្រោយ​ពី​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ស្រុក​បាកាន បាន​អាន​នូវ​មតិ​ស្វាគមន៍ និង​របាយការណ៍​សង្ខេប អំពី​លទ្ធផល​នៃ​ការបោះឆ្នោត​ស្ទាប​ស្ទង់ ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ ទាំង​០៩ ក្នុងស្រុក​បាកាន​នោះ​រួចមក​, លោក ស៊ុយ សែម បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន ទៅកាន់​បេក្ខជន​ទាំង​ពេញ​សិទ្ធ និង​បម្រុង​ទាំងអស់ ត្រូវ​បំពេញ​ភារកិច្ច​ចំបងៗ​រួមមាន​៖

​ទី​១៖ បេក្ខជន​ក្រុមប្រឹក្សាឃុំ​ទាំងអស់ មិន​ត្រូវ​ស្កប់ស្កល់​នឹង​ជ័យជម្នះ ដែល​ទទួលបាន​ជា​បន្ត​បន្ទាប់​កន្លងមក និង​ត្រូវ​យកចិត្តទុកដាក់​បម្រើ​ប្រជាជន ឱ្យ​ប្រជាជន​ស្រឡាញ់​ពេញចិត្ត និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​យើង​។​
​ទី​២៖ បេក្ខជន​ក្រុមប្រឹក្សាឃុំ​ទាំងអស់ ត្រូវ​មាន​សាមគ្គី ឯកភាព​ផ្ទៃក្នុង ប្តេជ្ញាចិត្ត​ជា​យុទ្ធសាស្ត្រ យក​ជ័យជំនះ​ក្នុង​ការបោះឆ្នោត នា​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២​ឆាប់ៗ​ខាង​មុខ​ឱ្យ​ខាងតែបាន​។​
​ទី​៣៖ បន្ត​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​ជា​ផ្លែផ្កា ដែល​គណបក្ស​សម្រេចបាន នៅក្នុង​មូលដ្ឋាន ភូមិ ឃុំ សង្កា​កត់ ស្រុក ក្រុង ខេត្ត ក៏ដូចជា​នៅ​ទូទាំង​ប្រទេស​។​
​ទី​៤៖ បន្ត​ពង្រឹង និង​ពង្រីក​សមាជិក​បក្ស ដោយ​អនុវត្ត​នូវ​វិធីសាស្ត្រ សមាជិក​បក្ស​១​រូប គឺ​សន្លឹកឆ្នោត ១​សន្លឹក​។​
​ទី​៥៖ ក្រុម​ប្រតិកម្ម​រហ័ស ត្រូវ​ធ្វើការ​វាយបក​ឱ្យបាន​ទាន់​ពេលវេលា នូវ​ការឃោសនា​មួលបង្កាច់ និង​រាល់​សកម្មភាព​វាយប្រហារ តាម​បណ្តាញ​សង្គម ព័ត៌មានវិទ្យា​Facebook ឬ Page របស់​ពួក​អគតិ និង​ពួក​គណបក្សប្រឆាំង​។​
​ទី​៦៖ បន្ត​ចុះ​ជួប​ជាមួយ​គ្រួសារ​បក្ស ក្រុម​បក្ស សមាជិក​បក្ស មុន​សម័យ​ឃោសនាបោះឆ្នោត ដោយ​សហការ​ជាមួយ​ក្រុមការងារ តាម​មូលដ្ឋាន ឃុំ ភូមិ​រៀងៗ​ខ្លួន ផ្អែកលើ​ឯកសារ​គោលនយោបាយ​អភិវឌ្ឍន៍ ឃុំ សង្កាត់ រយៈពេល​៥​ឆ្នាំ ២០២២-២០២៧​។​
​ទី​៧៖ ក្រុមការងារ ត្រូវ​ផ្តល់​ឱកាស​ដល់​បេក្ខជន ក្រុមប្រឹក្សាឃុំ ក្នុង​ពិធី​ជួប​ប្រាស្រ័យ​ជាមួយ​ប្រជាពលរដ្ឋ ឧទ្ទេស​នាម អំពី​ទិសដៅ​ធំៗ​ទាំង​៧​ចំណុច នៃ​គោលនយោបាយ​អភិវឌ្ឍន៍ ឃុំ សង្កាត់ ឆ្នាំ​២០២២-២០២៧ របស់​គណបក្ស និង​ការប្តេជ្ញា​ចិត្ត របស់​បេក្ខជន​ក្រុមប្រឹក្សាឃុំ ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ ឱ្យបាន​តាម​គោលនយោបាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​
​និង​ទី​៨៖ បេក្ខជន​ក្រុមប្រឹក្សាឃុំ ត្រូវ​សហការ​ជាមួយ​ក្រុមការងារ​ចុះ​ពិនិត្យ កែលម្អ ជួសជុល​ស្លាក​គណបក្ស និង​កសាង ស្លាក​គណបក្ស​ថ្មី ព្រមទាំង​បំពាក់​នៅតាម​ទីតាំង​សមស្រប តាម​ប្រជុំជន និង​តាម​ដងផ្លូវ​សាធារណៈ ឱ្យបាន​មុន​គណបក្ស​ដទៃ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!