0

ផ្ទះ​ប្រជាពលរដ្ឋ មួយ​ខ្នង​ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​ទាំងយប់​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​…

ផ្ទះ​ប្រជាពលរដ្ឋ មួយ​ខ្នង​ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​ទាំងយប់​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​…

ភ្នំពេញ​÷​អគ្គិភ័យ​ដែល​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ អស់ មួយ​ខ្នង និង​បាន​រាលដាល​ដល់​ផ្ទះ​ចំនួន ២​ខ្នង​ទៀត​បណ្តាលឲ្យ​រង​ការខូច​ខាត​នោះ ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០១៩ ភូមិ​ទ្រុងមាន់ សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង ២០​និង​៥០​នាទី ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ ២០២២​នេះ ត្រូវបាន​រលត់​ទៅ​វិញ​ហើយ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​ប្រេី​ប្រាស់​រថយន្ត​ពន្លត់អគ្គិភ័​យ ចំនួន ៣៦​គ្រឿង​។

​ដោយ​នៅ​ក្នុង​ប្រតិបត្តិការ​នេះ គឺ​មាន​ការដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ស៊ុម សុ​ឃីម ស្នងការរង ទទួល​ផែនកា​រងារ​អគ្គិភ័យ និង​គ្រឿងផ្ទុះ បាន​ដាក់​បទបញ្ជា​ឲ្យ​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ដឹកនាំ​មន្ត្រី​ជំនាញ​ពន្លត់​អគ្គិភ័យ​ចុះ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​បញ្ហា​គ្រោះ​អគ្គិភ័យ​។

​ក្រោយពី ទទួលបាន​នូវ​បទបញ្ជា​នេះ​រួចមក លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ ប​បាន​ដឹកនាំ​លោក​នាយរង​ការិយាល័យ​លោក​នាយផ្នែក , លោក​នាយរង​ផ្នែក និង​មន្ត្រី​ជំនាញ​ទាំងអស់ ចុះ​ប្រតិបត្តិការ​ភ្លាមៗ ដោយ​ក្នុង​នោះ បាន​បញ្ជា​គ្រប់​គោលដៅ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយសង្គ្រោះ​ភ្លាមៗ​ផងដែរ​។

​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បានបញ្ជាក់​ថា នៅក្នុង​រង្វង់​នៃ​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់ រថយន្ដ​ពន្លត់​អគ្គិភ័យ ចំនួន ៣៦​គ្រឿង ក្នុង​នោះ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ២១​គ្រឿង ប្រេី​ប្រាស់​ទឹកអស់ ៦៣​ឡាន នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ ក្រសួងមហាផ្ទៃ ចំនួន ៣​គ្រឿង ប្រេី​ប្រាស់​ទឹកអស់ ៣​ឡាន រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រុមហ៊ុន OCIC ទីក្រុង​ជ្រោយចង្វារ ចំនួន ៩​គ្រឿង ប្រេី​ប្រាស់​ទឹកអស់ ២៧​ឡាន រថយន្ត​ក្រុមហ៊ុន ស្រា​បៀរ​កម្ពុជា ចំនួន ១​គ្រឿង ប្រេី​ប្រាស់​ទឹកអស់ ៣​ឡាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ផ្សារ​ទំនេី​ប អូ​ឡាំ​ព្យា ចំនួន ២​គ្រឿង ប្រេី​ប្រាស់​ទឹកអស់ ៦​ឡាន ចំពោះ​ក្នុង​ករណី​គ្រោះ​អគ្គិភ័យ​ខាងលេ​ី​នេះ កម្លាំង​សមត្ថកិច្ច​របស់យេ​ី​ង​បាន​ធ្វេី​ការគ្រប់គ្រង​បាន​ទាំងស្រុង​នៅ​វេលា​ម៉ោង ២៣​និង​៥០​នាទី នា​ថ្ងៃ​ខែ​ឆ្នាំ​ដ​ដែរ​។

​យ៉ាងណាមិញ​សម្រាប់​ប្រតិបត្តិការ​ខាងលេ​ី​នេះ មិន​បាន​បណ្តាលឲ្យ​មាន​អ្នកណាម្នាក់​រងរបួស​ឡេ​ី​ង ចំណែកឯ មូលហេតុ​ដែល​នាំឲ្យ​មាន​ករណី​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​កំពុងធ្វេីការ​ស្រាវជ្រា​វ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!