0

ឧត្តមសេនីយ៍ឯក​​ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យ​ការពារ​​ជាតិ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយឲ​ក​យ​ចូលខ្លួន​ធ្វើការ​បំភ្លឺ​ពាក់ព័ន្ធ​ភាពមិនប្រក្រតី​

ឧត្តមសេនីយ៍ឯក​​ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យ​ការពារ​​ជាតិ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយឲ​ក​យ​ចូលខ្លួន​ធ្វើការ​បំភ្លឺ​ពាក់ព័ន្ធ​ភាពមិនប្រក្រតី​

ភ្នំពេញ​ ៖ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​អោយ​ឧត្តមសេនីយ៍ឯក​​ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យ​ការពារ​​ជាតិ ធ្វើការ​បំភ្លឺ​ពាក់ព័ន្ធ​ភាពមិនប្រក្រតី​មួយចំនួន​ដូចជា កឹ​បកេង​លុយ​ម៉ោង​បង្រៀន​របស់​យោធា​ចារ្យ ១០៧​នាក់ ជាង ១.៦០០​លាន​រៀល , កិបកេង​ប្រាក់​អន្តរាគមន៍​របស់​ក្រសួង​ រួម​ទាំង​ប្រាក់​ហ្វឹកហ្វឺន​ជា​ង ១៣០​លាន​រៀល និង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ច្រើន​ទៀត​។

​ការ​ឲ្យ​បំភ្លឺ​នេះ គឺ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ទទួល​ពាក្យបណ្តឹង​ដែល​បាន​ប្តឹង​ចូល​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃ​ទី​២៦ ​ខែ​មករា ឆ្នាំ​២០២២ បាន​ធ្វើ​លិខិត​ទៅ​លោក​ឧត្តមសេនីយ៍​​ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យ​ការ​​ពារ​ជាតិ សុំ​ធ្វើការ​បំភ្លឺ​ករណី​លើកឡើង​ពី​ភាពមិនប្រក្រតី​​មួយចំនួន​ពាក់ព័ន្ធ​នឹង​សកម្មភាព​បំពេញ​តួនាទី​ភារកិច្ច ​ដោយយោង​ពាក្យបណ្តឹង​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​យ​ទទួល​បាន​កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២២​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!