នាព្រឹកពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បាននាំទេយ្យទាន គ្រឿងឧបភោគ បរិភោគ រួមមាន៖ សាដក ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៉ីវ មី ត្រីខ ទឹកផ្លែឈើ និងបច្ច័យប្រគេនដល់ព្រះសង្ឃ នៅក្នុងវត្តមុសិខារាម(ហៅវត្តផ្តុំជុំ) ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្នុងនាមជាសាសនិកកាន់ព្រះពុទ្ធសាសនា ឯកឧត្តម យ៉ង់ សែម សូមឧទ្ទិសកុសលផលបុណ្យដែលកើតពីសទ្ធាជ្រះថ្លាទាំងនេះ ជូនចំពោះញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិទៅកាន់លោកខាងមុខសូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖នាយកដ្ឋានព័ត៌មាន