ភ្នំពេញ% បើម្នាក់ៗក្រាញននាលតំណែងតើអ្នកថ្នាក់ក្រោមពេលណាបានឡើងធ្វើមេឬប្រធាន ហើយក្មេងសិស្សនិស្សិតមានកន្លែងឯណាធ្វើការងារ បើអស់លោកចេះតែពន្យាអាយុមិនព្រមចូលនិវត្តន៍ដូច្នេះ។
ប្រភពបែកធ្លាយរឿងលោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ និងលោកប៉ោ សួន អនុ ប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ ទំនង សាធារណៈ នៃអគ្គ នាយកដ្ឋាន គយ និង រដ្ឋាករកម្ពុជា ដែលដល់អាយុចូលនិវត្តន៍ហើយតែ មិនព្រមចូល និវត្តន៍បាន រត់ការលេបថ្នាំពន្យាអាយុចូលនិវត្តន៍។ នេះ បើតាម ប្រភពពីមន្ត្រីអគ្គ នាយកដ្ឋាន គយ និង រដ្ឋាករកម្ពុជា ថ្លែង ប្រាប់អ្នកសសរព័ត៌នៅរសៀលថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២២។
ប្រភពដដែល បាន បន្តថា រឿងលោក ឈួន ហៃ និងលោកប៉ោ សួន លេបថ្នាំពន្យាអាយុចូលនិវត្តន៍បាន ធ្វើឲ្យមន្ត្រីនៅក្នុងអគ្គ នាយកដ្ឋាន គយ និង រដ្ឋាករកម្ពុជា និយាយខ្សឹបខ្សៀវពេញកន្លែង ធ្វើ ការពីមាត់មួយទៅមាត់មួយថា លោកទាំងពីរនាក់នេះ ពិតជាមិនធម្មតារត់ការលេបថ្នាំពន្យាអាយុចូលនិវត្តន៍បាន ដោយក្នុងនោះលោក ប៉ោ សួន ពន្យាអាយុបាន ១០ឆ្នាំ និងលោក ឈួន ហៃ ពន្យាអាយុបាន ៥ឆ្នាំ។
មន្ត្រីអគ្គ នាយកដ្ឋាន គយ និង រដ្ឋាករកម្ពុជាបានទម្លាយឲ្យដឹងថា បើយោងតាមតារាងទូទាត់បៀវត្សឆ្នាំ២០២១ គឺលោក ប៉ោ សួន អនុ ប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ ទំនង សាធារណៈ កើតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៦៤។ ស្រាប់ តែ នៅក្នុងតារាងទូទាត់បៀវត្សឆ្នាំ២០២២ គឺមានការ កែប្រែឆ្នាំកំណើតដោយលោក ប៉ោ សួន កើតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៧៤ ពោលគឺពន្យាអាយុចូលនិវត្តន៍បាន ១០ឆ្នាំ។ ចំណែកលោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ វិញ គឺនៅក្នុងតារាងបៀវត្សរ៍ឆ្នាំ២០២១ គឺកើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦៣។ ស្រាប់តែនៅក្នុងតារាងបៀវត្សរ៍ឆ្នាំ២០២២ បានកែប្រែឆ្នាំកំណើត គឺកើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦៨ ពោលគឺពន្យាអាយុចូលនិវត្តន៍បាន ៥ឆ្នាំ។
ទាក់ទងព័ត៌មានខាងលើនេះ លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ និងលោកប៉ោ សួន អនុ ប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ ទំនង សាធារណៈ នៃអគ្គ នាយកដ្ឋាន គយ និង រដ្ឋាករកម្ពុជា មិនអាចសុំការអត្ថាធិប្បាយបានទេ។
ឯកឧត្តម គន់ ញឹម
លោក ឈួន ហៃ