ខេត្តសៀមរាប ៖ មានករណីឃាតកម្មមួយបានកើតឡើង បង្កអោយមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយជនសង្ស័យឈ្មោះ ញ៉ៅ ទីន ភេទប្រុស បានយកកាំបិទខ្វែវកាប់ពីក្រោយជនរងគ្រោះឲ្យដួលផ្ងាពោះទៅនឹងដីរួចថែមមួយកាំបិតពីមុខទៀតចំបំពង់កបណ្ដាលឲ្យជនរងគ្រោះ ឈ្មោះ រ៉ាម រុំ ភេទប្រុស បណ្តាលឲ្យ ស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅនឹងកន្លែងកើតហេតុនៅ ភូមិ៍ក្រាំ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ២២និង០៥ នាទីយប់ ថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។
តាមប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា ជនរងគ្រោះបានស្លាប់បាត់បងជីវិតហើយ ចំណែកជនល្មើសត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសមត្ថិកិច្ចឃាត់ខ្លួនបានភ្លាមៗនៅក្នុងកម្មវិធី ខួបកំណើតនោះតែម្ដង ។
ជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានករណីឃាតកម្មនេះសង្ស័យរឿងគំនុំ។