0

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារសិក្សា និង​សមិទ្ធផល​នានា នៅ​ក្នុង​វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុក​ព្រៃឈរ​

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារសិក្សា និង​សមិទ្ធផល​នានា នៅ​ក្នុង​វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុក​ព្រៃឈរ​

ឯកឧត្តម អ៊ុន​ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, អមដោយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​, អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ២,០០០​នាក់ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារសិក្សា និង​សមិទ្ធផល​នានា នៅ​ក្នុង​វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតនៅក្នុង​ព្រៃ​ទទឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង ខ​.​ភ​.​ម និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក តំំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារសិក្សា និង​សមិទ្ធផល​នានា នៅ​ក្នុង​វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុក​ព្រៃឈរ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ ២០២២​នេះ​។​

​គួរបញ្ជាក់​ថា សមិទ្ធផល​ដែល​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ពេល​នេះ រួម​មាន​អគារសិក្សា​១ ខ្នង​២​ជាន់ ស្មើរ​១២ បន្ទប់ រួម​នឹង​សមិទ្ធផល​នានា សរុប​ជា​ថវិកា ៤០៨,១៤០ ដុល្លារ​។ សមិទ្ធផល​ខាងលើ​គឺ​ជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​សប្បុរសជន ដែល​ជា​អតីត​សិស្ស​នៃ​វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​ថ្លែងថា សមិទ្ធផល​ដែល​លេច​ជា​រូបរាង​នាពេលនេះ គឺ​ផ្តើមចេញ​ពី​កត្តា​ប្រទេសជាតិ​យើង​មាន​សន្តិភាព​ពេញលេញ​ទូទាំងប្រទេស​។ ដូច្នេះ “​សន្តិភាព​” គឺ​មាន​តម្លៃ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​។ ដូច្នេះ​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​តែ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង​ឱ្យ​កាន់តែ​រីក​ចម្រេី​ន​ខ្លាំង​ទ្វេរ​ឡើង​បន្ថែមទៀ​ត ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ ប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!