0

នាយ​ឧត្តមសេនីយ៍ គន់ គីម អញ្ជើញ​ចុះ​ពិនិត្យ​ជីវភាព​រស់នៅ​របស់​បង​ប្អូន​អតីតយុទ្ធជន នៅលើ​ដី​សម្បទាន​សង្គម​កិច្ច នៅ​ឃុំ​ក្រ​យៀ ស្រុក​សន្ទុក​ខេត្តកំពង់ធំ

នាយ​ឧត្តមសេនីយ៍ គន់ គីម អញ្ជើញ​ចុះ​ពិនិត្យ​ជីវភាព​រស់នៅ​របស់​បង​ប្អូន​អតីតយុទ្ធជន នៅលើ​ដី​សម្បទាន​សង្គម​កិច្ច នៅ​ឃុំ​ក្រ​យៀ ស្រុក​សន្ទុក​ខេត្តកំពង់ធំ

នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២២ ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយ​ឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និង​ជា អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​អញ្ជើញ​ទៅ​ត្រួតពិនិត្យ​ស្ថានភាព​ជីវភាព​រស់នៅ​និង​សំណេះសំណាល​សាកសួរ​សុខទុក្ខ​បងប្អូន​អតីតយុទ្ធជន ដែល​កំពុង​រស់នៅ​លើ​ដី​សម្បទាន​សង្គមកិច្ច ស្ថិតនៅក្នុង​ឃុំ​ក្រ​យៀ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ។​

​ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​រាយការណ៍​បញ្ជាក់​ជូន​ថា ក្រោយពី​បាន​ការ​ចាប់ឆ្នោត​ទទួល​យក​ដី​និង​ផ្ទះ ថ្មី​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​មាន​អតីតយុទ្ធជន ចំនួន​១៤១​គ្រួសារ កាលពី​ខែ​ឧសភា ឆ្នាំ​២0២១ កន្លងទៅនេះ បងប្អូន​បាន​មក​រស់នៅ​កសាង​ជីវភាព​ថ្មី​នៅ​លើ​ផ្ទះ​ថ្មី​និង​លើ​ដី​សម្បទាន​សង្គមកិច្ច​ដោយ​ក្នុង​មួយ​គ្រួសារ​ទួលបាន​ចំនួន ១​ហិតា​កន្លះ ដោយ​បាន​ដាំ​ដំណាំ​បង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ។ តែ​មកដល់​បច្ចុប្បន្ន​នេះ​ភូមិ​អតីតយុទ្ធជន​របស់​យើង​មិន​ទាន់​មាន​ផ្លូវ ទឹកស្អាត និង​អគ្គិសនី សម្រាប់​ប្រើប្រាស់​នៅឡើយ​។ នៅ​ក្នុង​រដូវវស្សា​ត្រូវបាន​ជំនន់​ទឹកភ្លៀង ជន់​លិច បង្ក​ឲ្យ​ខូចខាត​ផលដំណាំ​របស់​បងប្អូន​អតីតយុទ្ធជន​មួយចំនួន ។​

​ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ គន់ គីម បាន​កោតសរសើរ​ដល់​បងប្អូន​អតីតយុទ្ធជន​ទាំងអស់ ដែល​បាន​ខិតខំ​បង្កបង្កើន​ផល ចិញ្ចឹមសត្វ ដោះស្រាយ​ជីវភាព​គ្រួសារ នៅលើ​ផ្ទះ​ថ្មី​និង​ដី​សម្បទាន​សង្គមកិច្ច ដែល​ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បា ន​ផ្ដល់ជូន​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ថា​នៅពេល​ខាងមុខ​ឆាប់ៗ​នេះ ឯកឧត្តម​នឹង​អញ្ជើញ​មក​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ប្រវែង​១២​គីឡូម៉ែត្រ នៅក្នុង​ភូមិ​អតីតយុទ្ធជន​យើង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន ព្រមទាំង​រៀបចំ​បណ្ដាញ​ប្រព័ន្ធ​រំដោះ​ទឹក និង​ប្រឡាយទឹក ជូន​បងប្អូន​ក្រុម​គ្រួសារ​អតីតយុទ្ធជន នៅលើ​ដី​សម្បទាន​សង្គម​កិច្ច​នៅ​ឃុំ​ក្រ​យៀ ស្រុក​សន្ទុក នេះ ដើម្បី​ងាយស្រួល​ដល់​បងប្អូន​ធ្វើដំណើរ និង​ការរស់នៅ ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​សំណូមពរ​ដល់​បងប្អូន​ក្រុម​គ្រួសារ​អតីត​យុទ្ធជន​ទាំងអស់ ត្រូវ​ខិតខំ​ថែរក្សា​សុខភាព ពិសេស​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ដូសទី​៤ ដែល​នឹង​រៀបចំ​ចាក់​ជូនពរ​បងប្អូន​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ អោយបាន​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!