0

ផ្ញើរ​គ្រាប់បែក​ពី​ខេត្ត​ប៉ៃលិន​ទៅ​ខេត្ត​បាត់ដំបង​ជា​ចំណងដៃ​ចូលឆ្នាំ​ចិន មិន​សម្រេច​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​

ផ្ញើរ​គ្រាប់បែក​ពី​ខេត្ត​ប៉ៃលិន​ទៅ​ខេត្ត​បាត់ដំបង​ជា​ចំណងដៃ​ចូលឆ្នាំ​ចិន មិន​សម្រេច​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​

ខេត្ត​ប៉ៃលិន ៖ ជិត​ចូលឆ្នាំ​ចិន​ផង បុរស​មិន​ស្គាល់មុខ​ម្នាក់​បាន​ទូរស័ព្ទ​ទាក់ទង ហៅ​ភ្នាក់ងារ​ក្រុមហ៊ុន J&T ឲ្យទៅ​យក​ឥ​វ៉ាន់ (​ជា​ប្រអប់​ហាម​បើក​មើល​) កាល​ម៉ោង​៦​និង​២០​នាទី យប់​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ នៅ​ចំណុច​តារាង​បាល់​ខាងកើត​រូបសំណាក​លោកយាយ​យ៉ាត ស្ថិតក្នុង​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​បប៉ៃលិន ដើម្បី​ផ្ញើ​ទៅ​មនុស្ស​ម្នាក់​ទៀត​រស់នៅ​ខេត្ត​បាត់ដំបង ។ ដោយ​កើត​ការសង្ស័យ ខាង​ក្រុមហ៊ុន​ក៏​បើក​មើល ស្រាប់តែ​ប្រទះឃើញ​គ្រាប់បែក​កែច្នៃ​១​គ្រាប់​នៅ​ខាងក្នុង​ប្រអប់​នោះ ករណី​នេះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ជាខ្លាំង ។​

​ប្រភព​ភ្នាក់ងារ​ក្រុមហ៊ុន​J&T​បានឲ្យដឹងថា នៅវេលា​ម៉ោង​៦​និង​២០​នាទី យប់​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ បន្ទាប់ពី​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ទូរស័ព្ទ​មក​ក្រុមហ៊ុន J&T តាមរយៈ​ទូរស័ព្ទ​លេខ​០១១២១៧០៤៤ ហើយ​ប្រាប់​ថា ឱ្យ​ទៅ​យក​អីវ៉ាន់​នៅ​ចំណុច​តារាង​បាល់​ខាងកើត​រូបសំណាក​លោកយាយ​យ៉ាត ស្ថិតក្នុង​ភូមិ​អូរ​តា​ប្រា​ង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ លុះដល់​ម៉ោង​៦​និង​៥៤​នាទី​យប់ បុគ្គលិក​ក្រុមហ៊ុន​បាន​ទៅ​យក​អីវ៉ាន់​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ចំណុច​ខាងលើ ហើយ​ជន​នោះ​បាន​ប្រាប់​ទៅ​ខាង​ក្រុមហ៊ុន​មិន​ឱ្យ​បើក​មើល​អីវ៉ាន់​នោះទេ ។ លុះ​ក្រោយពេល​យក​មក​ដល់​ក្រុមហ៊ុន ខាង​ក្រុមហ៊ុន​កើតក្តី្ត​សង្ស័យ ព្រោះ​មាន​ការ​វិច​ខ្ចប់​មិន​ត្រឹមត្រូវ​ក៏​បាន​បើក​មើល​ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆេះ​ឡើង ។ ប៉ុន្តែ​ត្រូវបាន​បុគ្គលិក​យក​ទឹក​ចាក់​ពន្លត់​ទាន់ពេលវេលា​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា អីវ៉ាន់​នេះ​គឺ​មាន​គោលដៅ​ផ្ញើ​ទៅ​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដោយ​មាន​អ្នក​ទទួល​កាន់​ទូរស័ព្ទ​លេខ​០៨៦២២៤៤៤០/០១២៥០៥៧១៦​។​

​ក្រោយ​កើតហេតុ​ភ្លាម ក៏​រាយការណ៍​ដល់​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​របស់​អង្គការ​CMAC​បាន​ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យ​និង​បាន​បញ្ជាក់ថា​អីវ៉ាន់​នេះ​ជា​ប្រភេទ​គ្រាប់បែក​កែច្នៃ​ដដែល​មាន​កម្លាំង​ផ្ទុះ​
​ស្មើ​នឹង​កម្លាំង​ផ្ទុះ​របស់​មីនតោន​ចំនួន​មួយ​គ្រាប់ រួច​ក៏​យកទៅ​រក្សាទុក​រង់ចាំ​កម្ទេច​ចោល​ជា​ក្រោយ ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ​ដើម្បី​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕

​ក្នុងករណី​ដែរ​សមត្ថកិច្ច​កំពុង​ធ្វើ​ការស៊ីបអង្កេត​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​ពាក់ព័ន្ធ​ដើម្បី​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!