រាជធានីភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវៀតណាមដែលនឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ខែមករាឆ្នាំ២០២២រហូតដល់ថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២២ខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់មន្ទីរអង្គភាពខណ្ឌសង្កាត់សមាគមក្រុមហ៊ុនឯកជនអង្គការក្រៅរដ្ឋាភិបាលនិងសាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ៖
១-ហាមដាច់ខាតមិនឱ្យមានការដុតផាវកាំជ្រួចឬបង្កសំឡេងផ្ទុះប្រភេទក្នុងឱកាសពិធីបុណ្យចូលឆ្នាំនេះ,មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ,ការហែក្បួនផ្សេងៗទាំងបែបសាសនាឬប្រពៃណីដែលគ្មានការអនុញ្ញាត។
២-នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានាត្រូវអនុវត្តនូវវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការរីករា.លដាលនៃជំងឺកូវីដ-១៩ជាពិសេសមេរោគបំប្លែងថ្មី«អូមីក្រុង»និងត្រូវរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈសេចក្តីថ្លៃថ្នូរនិងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូបក្រដាសសែនភ្លើងចង្ក្រានចរន្តអគ្គិសនីដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែកឬឆ្នាំងដីដើម្បីដុតហាមដា.ច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវឬទ្រូងផ្លូវសាធារណៈឡើយ។
៣-ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតកុំឱ្យមានការនាំចូលផាវកាំជ្រួចជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរករាជធានីភ្នំពេញនិងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។
៤-មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញត្រូវអញ្ជើញបណ្តាសមាគមចិននិងវៀតណាមដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។
៥-រដ្ឋបាលខណ្ឌទាំង១៤មន្ទីរនិងអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការកងកម្លាំងក្រោមឱ.វាទនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។
៦-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាការដ្ឋានកងរាជអាវុ.ធហត្ថរាជធានីភ្នំពេញនិងបញ្ជាការដ្ឋានយោធភូមិភាគពិសេសត្រូវចេញបទបញ្ជាឱ្យម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួនដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។
៧-ជនណាបំពានលើសេចក្តីណែនាំនេះឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គមបាត់បង់សណ្តាប់ធ្នាប់សន្តិសុខសុវត្ថិភាពនិងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរ.មាន៕