0

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ជា​អនីតិជន​

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ជា​អនីតិជន​

​ភ្នំពេញ​÷​នា​រសៀល​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ជា​អនីតិជន ។​

​ជនសង្ស័យ​ឈ្មោះ ឃន់ ខ​ង ហៅ​ក្រៅ ឡូយ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្បូង ឃុំ​ខ្ចាស់ ស្រុក​សូត្រ​និគម ខេត្តសៀមរាប បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះ​ផលិត​ទឹក​សុទ្ធ ក្នុង​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឲ្យដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​តាមរយៈ​លេខ​ទូរ​សព្ទ​១២៩១ របស់​មណ្ឌល​បញ្ជា​ប្រតិបត្តិការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រាយការណ៍​ថា​មាន​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​ជា​អនីតិជន និង​ដោយ​មាន​ការសម្របសម្រួល​ពី​លោក គឹម ហុង​សាន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​អាវុធហត្ថ​ខណ្ឌ បាន​ចេញ​អន្តរាគមន៍​ចុះ​ទៅ​ដល់​ទីតាំង​កើតហេតុ និង​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ ឃន់ ខ​ង ហៅ អា​ឡូយ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ពី​ចំណុច​មុខ​ឃ្លាំង​លក់​ទឹក​សុទ្ធ​មួយកន្លែង​គ្មាន​ស្លាក​យីហោ ស្ថិតនៅ​ផ្លូវ​ប៉េតុង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បញ្ជូន​មក​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។ ក្រោយពី​ស្ដាប់​ចម្លើយ​របស់​ជនសង្ស័យ និង​ក្មេងស្រី​រងគ្រោះ ឃើញថា​មាន​ភាពស៊ីសង្វាក់​គ្នា​ដូច​ការចោទប្រកាន់​ពិតប្រាកដ​មែន​៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!