0

​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ចាប់​ដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ម្ជុល​ទី​៤ (​ដូស​ជម្រុញ​) ដល់​កងទ័ព និង​គ្រួសារ​

​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ចាប់​ដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ម្ជុល​ទី​៤ (​ដូស​ជម្រុញ​) ដល់​កងទ័ព និង​គ្រួសារ​

​ភ្នំពេញ​៖ កងទ័ព និង​គ្រួសារ​កងទ័ព ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ម្ជុល​ទី​៤ (​ដូស​ជម្រុញ​) បន្ទាប់ពី​គាត់​បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ទាំង ០៣​ដូស រួចរាល់​គ្រប់ៗ​គ្នា ។ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩​នេះ បាន​ធ្វើ​នៅ​កងអនុសេនាធំ​ដឹកជញ្ជូន ការិយាល័យ​ទី​៤ កងទ័ពជើងគោក ទទួល​ចាក់​ដោយ​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ទ័ព​ជើងគោក នា​ព្រឹក​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ឧត្តមសេនី​យ៍​ឯក ខឹម​ជា សា​ឃឿន មេបញ្ជាការរង នាយសេនាធិការ​កងទ័ព​ជើងគោក ។​

​ឧត្តមសេនីយ៍ឯក ខឹម​ជា សា​ឃឿន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សម្តេច​បាន​គិតគូ​រ​ពី​សុខទុក្ខ សុខមាលភាព​របស់​ក​ង​ទ័ព គ្រួសារ​កងទ័ព ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មន្ត្រីរាជការ​ទាំងអស់​ឲ្យ​រួច​ជៀសផុត​ពី​ជំងឺ​រាតត្បាត​កូវី​ដ​-១៩ ដោយ​សម្តេច​បាន​ខិតខំ​ស្វះស្វែង​រក​វ៉ាក់សាំង តាមរយះ​ការបញ្ជាទិញ និង​ដោយ​ជំនួយ​វ៉ាក់សាំង​ពី​បរទេស​បាន​ចាក់​ជូន​កងទ័ព គ្រួសារ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មន្ត្រីរាជការ​មាន​វ៉ាក់សាំង​ដូសទី​១ ដូសទី​២ វ៉ាក់សាំង​កុមារ និង​ដូសទី​៣ និ​ដូសទី​៤ (​ដូស​ជម្រុញ​) ដែល​កំពុង​ចាប់ផ្តើម​ដំណើរការ​នា​ពេល​នេះ ។​

​ឧត្តមសេនីយ៍ឯក ខឹម​ជា សា​ឃឿន បាន​បន្តទៀតថា អនុវត្ត​តាម​បទបញ្ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​ក្រសួងការពារជាតិ និង​បទបញ្ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ប្រគល់​ភារកិច្ច​ឲ្យ​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ទ័ព​ជើងគោក ទទួលខុសត្រូវ ហើយ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ម្ជុល​ទី​៤​នាពេលនេះ ក៏​បាន​នឹង​កំពុងតែ​ចាប់ផ្តើម​ទៅ​តាម​ការគ្រោងទុក និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ រហូត​ដល់​នាយ ពលទាហាន និង​គ្រួសារ​ទ័ព​ទទួល​វ៉ាក់សាំង​កូវី​ដ​-១៩​នេះ គ្រប់ៗ​គ្នា​រួចរាល់ និង​បាន​សំណូមពរ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន ព្រមទាំង​គ្រួសារ ថ្វី​ត្បិត​បានទទួល​ចាក់​វ៉ាក់សាំង​ដូសទី​៤​ហើយ​ក្តី ត្រូវ​ប្រកាន់​ភ្ជាប់ ៣​កុំ ៣​ការពារ និង​វិធាន​នានា​របស់​ក្រសួង​សុខាភិបាល​ជាប់​ជាប្រចាំ​។​

​នៅក្នុង​ឧិ​កាសនោះ​កងទ័ព គ្រួសារ​កងទ័ព នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ទាំងអស់​បាន​សំដែង​ក្តីសប្បាយរីករា​យយ៉ាងខ្លាំង និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លៀសវៃ នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​សម្ដេច​បាន​ស្វះស្វែង​រក​ជំនួយ​វ៉ាក់សាំង និង​ទិញ​វ៉ាក់សាំង​មកចាក់​ជូន​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ស៊ីវិល និង​ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយ​ឥតគិតថ្លៃ ៕

​សូមបញ្ជាក់​ថា ពេលវេលា​ដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ម្ជុល​ទី​៤ (​ដូស​ជម្រុញ​) ដល់​កងទ័ព និង​គ្រួសារ ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២២ ពេលព្រឹក​ចាប់ពី​ម៉ោង ៦:៤០​នាទី និង​ពេល​ល្ងាច​ចាប់ពី​ម៉ោង ១២:៣០​នាទី ថ្ងៃត្រង់​ជា​កំណត់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!