(ឧត្តរមានជ័យ) ក្រៅពីភារកិច្ចស្នូលនិងការងាររៀនសូត្រ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នេះគ្រប់បណ្តាអង្គភាពបានបន្តការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីជួយធានាដល់រស់នៅរបស់កងទ័ព និង គ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ពិសេសចូលរួមអនុវត្តន៍តាមផែនការយុទ្ធសាស្ត្រលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថាក្រោមការយកចិត្តទុកដាក់ និងណែនាំរបស់ លោកឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ គ្រប់កងឯកភាព ឱ្យបន្តខិតខំការងារបង្កបង្កើនផល និងចញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងអង្គភាព និងមួយចំនួន លើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាព នីមួយៗ រីឯការងារកសាងអង្គភាព លោកមេបញ្ជាការបាន ជម្រុញឱ្យខិតខំបន្តទៀត ជាពិសេសផ្ទះសម្រាប់ស្នាក់នៅរបស់កងទ័ព គឺជាចំណែកមួយ នៃការអភិវឌ្ឍន៍អង្គភាពរបស់យើង ឱ្យមានការរីកចម្រើនឈានទៅមុខតាមផែនការណ៍របស់ថ្នាក់លើ ដូច្នេះហើយទើបលោកមេបញ្ជាការ បានជម្រុញក្នុងការងារកសាងអង្កភាព ឱ្យមានភាពរីកចម្រើនដូចសព្វថ្ងៃនេះ ដើម្បីដើរស្របទៅនិងការរីកចម្រើនរបស់ប្រទេសជាតិយើងផងដែរ៕