ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ច និងជំនាញមេព្រៃនៅស្រុកសេសាននៅមិនទាន់បង្ក្រាបឈ្មួញរកស៊ីឈើប្រណិតរយៈពេលរាប់ឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ហើយស្ថិតនៅភូមិស្រែគរ ឃុំតាឡាត់ ស្រុសេសាន ខេត្តស្ទឹងត្រែង។
មានសេចក្តីរាយការណ៍ពីភូមិស្រែគរ និងស្រែសាមី បានអោយដឹងកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា នេះ គឺមានឈ្មួញជាច្រើននាក់កំពុងកាប់ផ្លាញឈើប្រណិតខុសច្បាប់យ៉ាងអនាធិបតេយ្យទៅលក់នៅទីផ្សារដែលមានតម្លៃខ្ពស់ ហើយឈើប្រណិតទាំងអស់នោះមានដូចជាបេង នាងនួន ក្រញូង និងធ្នង់ជាដើម ហើយឈើប្រណិតទាំងអស់នោះត្រូវបានពួកឈ្មួញដឹកជញ្ជូនពីភូមិស្រែគរ មកដាក់ទុកនៅភូមិទ្រ នៅមិនឆ្ងាយពីសង្កាត់មេព្រៃសេសានប៉ុន្មាននោះទេ ហើយត្រូវបានគេសង្ស័យថាមេព្រៃកំពុងអង្កុយចាំទទួលលាភសក្ការៈពីឈ្មួញរកស៊ីឈើប្រណិតខុសច្បាប់យ៉ាងសុខសាន្តជាទីបំផុត ហើយក្នុងភូមិស្រែគរ ស្រែសាមី និងភូមិច្រប់ជាទីផ្សារជួញដូរឈើប្រណិត ហើយប្រធានប៉ុស្តិ៍ឈ្មោះអ៊ុយ ក៏ជាអ្នករកស៊ីឈើប្រណិតខុសច្បាប់នេះផងដែរប្រចាំភូមិច្រប់ ហើយម្នាក់ទៀតឈ្មោះ ថា ប្រចាំភូមិស្រែគរ ហើយមានក្រុមហ៊ុនមួយទៀតកំពុងកាប់ឈើប្រណិតខុសច្បាប់ក្រៅដីសម្បទានរបស់ខ្លួន ហើយត្រូវបានគេសង្ស័យថា រដ្ឋាភិបាលនិងក្រសួងកសិកម្មលុបអាជ្ញាប័ណ្ណលែអោយធ្វើសកម្មភាពកាប់ឈើប្រណិតទៀតហើយ ប៉ុន្តែក្រុមហ៊ុននៅតែធ្វើសកម្មភាពដដែល។
ជុំវិញការចោទប្រកាន់ខាងលើនេះជំនាញមេព្រៃ អាជ្ញាធរ ក្រុមហ៊ុន ដែលរកស៊ីឈើប្រណិតខុសច្បាប់នោះ មិនអាចសុំការបំភ្លឺណាមួយបានទេ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា នេះ។
គួរបញ្ជាក់ថានាយខណ្ឌ និងនាយផ្នែក នាយសង្កាត់ និងនគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែងត្រូវបានគេសង្ស័យថា កំពុងអង្គុយជំហមទទួលលាភសក្ការៈពីឈ្មួញរកស៊ីឈើប្រណិតអាណាធិបតេយ្យយ៉ាងត្រជាក់គូទនៅតំបន់នោះ៕