0

“​ការសម្រេច​ជ្រើស​យក​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ទៅ​ថ្ងៃ​អនាគត ជា​ការបង្ហាញ​ផែនការ​ច្បាស់លាស់​របស់​បក្ស និង​ធានា​មិនឲ្យ​មាន​នូវ​វិបត្តិ​នៃ​ការដឹកនាំ​”

“​ការសម្រេច​ជ្រើស​យក​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ទៅ​ថ្ងៃ​អនាគត ជា​ការបង្ហាញ​ផែនការ​ច្បាស់លាស់​របស់​បក្ស និង​ធានា​មិនឲ្យ​មាន​នូវ​វិបត្តិ​នៃ​ការដឹកនាំ​”

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​គណបក្ស​ខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​គណៈកម្មាធិការ​គណបក្ស​ក្រុង ស្រុក ឃុំ សង្កាត់ នៃ​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២២ ឯកឧត្តម ហ៊ុន ម៉ា​នី អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ចលនា​មហាជន បាន​មានប្រសាសន៍​សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង នូវ​ការសម្រេចចិត្ត​នៃ​សន្និបាត​កម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​លើក​ទី​៤៣​។​

​ឯកឧត្តម​បាន​មានប្រសាសន៍ថា​៖ “​ការសម្រេច​ជ្រើស​យក​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ទៅ​ថ្ងៃ​អនាគត ជា​ការបង្ហាញ​ផែនការ​ច្បាស់លាស់​របស់​បក្ស និង​ធានា​មិនឲ្យ​មាន​នូវ​វិបត្តិ​នៃ​ការដឹកនាំ​”​។ ទន្ទឹម​នឹង​ការគាំទ្រ​នេះ ឯកឧត្តម​បាន​បន្តថា​ការរៀបចំ​ផែនការ​បន្តវេន​ច្បាស់លាស់ នឹង​បន្ត​នូវ​និរន្ត​ភាព​ជាតិ និង​សុខ​សន្តិភាព​សង្គម ជាពិសេស​ធានា​ការជឿជាក់​ជូន​ដល់​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​។

​ក្នុង​ពិធី​សំណេះសំណាល​នេះ ឯកឧត្តម​អង្គ​លេខាធិការ ក៏បាន​ផ្តល់​ជា​អនុសាសន៍​ជូន​ដល់​អង្គប្រជុំ ដោយ​ផ្តោត​ជាពិសេស​លើ​ការ​បន្ត​រក្សា​ស្មារតី​ផ្ទៃក្នុង ជឿជាក់​លើ​ថ្នាក់ដឹកនាំ​របស់​គណបក្ស និង​ការអនុវត្ត​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​របស់​សមាជិក សមាជិកា គ្រប់ៗ​រូប​។ ឯកឧត្តម បាន​លើកឡើង​ថា​៖ « កត្តា​ស្មារតី​ភាព ឯកភាព​ផ្ទៃក្នុង គឺ​កត្តា​សំខាន់ និង​ជា​អាទិភាព​ខ្ពស់​របស់​សមាជិក​គណៈ​បក្ស​យើង​។ ជាមួយគ្នានេះ កត្តា​កំណត់​ភាពជោគជ័យ​របស់​បក្ស គឺ​ការអនុវត្ត​ជាក់ស្តែង​នូវ​កម្មវិធី​នយោបាយ​នៅ​តាម​កម្រិត​មូលដ្ឋាន​ផ្ទាស់ ដើម្បី​បម្រី និង​បំពេញ​តម្រូវការ​ជាក់ស្តែង​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​»​។

​សូម​ជម្រាប​ជូន​ថា ពិធី​សំណេះសំណាល​នេះ មាន​ការចូល​ឯកឧត្តម សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ព្រះសីហនុ និង​ជា​សមាជិក​គណៈ​ចលនា​មហាជន​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន​ខេត្ត​ព្រះសីហនុ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​គណៈកម្មាធិការ​គណបក្ស​ក្រុង ស្រុក ឃុំ សង្កាត់ នៃ​ខេត្ត​ព្រះសីហនុ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!