0

​លោក​មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​ឧត្តរមានជ័យ បាន​ដាក់ចេញ​នូវ​បទបញ្ជា ដល់​បណ្តា​កងឯកភាព​ចំណុះ​ទាំងអស់ ត្រូវ​យកចិត្ដទុកដាក់​ក្នុងការងារ​ចេញ​ល្បាត យាមកាម ត្រួតពិនិត្យ គ្រប់​ចំណុច​គោលដៅ​ដែល​បានកំណត់​

​លោក​មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​ឧត្តរមានជ័យ បាន​ដាក់ចេញ​នូវ​បទបញ្ជា ដល់​បណ្តា​កងឯកភាព​ចំណុះ​ទាំងអស់ ត្រូវ​យកចិត្ដទុកដាក់​ក្នុងការងារ​ចេញ​ល្បាត យាមកាម ត្រួតពិនិត្យ គ្រប់​ចំណុច​គោលដៅ​ដែល​បានកំណត់​

(​ឧត្តរមានជ័យ​)៖ នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២១ នេះ​លោក​ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​ឧត្តរមានជ័យ បាន​ដាក់ចេញ​នូវ​បទបញ្ជា ដល់​បណ្តា​កង​ល្បាត​ចំណុះ​ទាំងអស់ ត្រូវ​យកចិត្ដទុកដាក់​ក្នុងការងារ​ចេញ​ល្បាត យាម ត្រួតពិនិត្យ​ភូមិសាស្ត្រ ត្រួតពិនិត្យ​បង្គោល​សីមា គ្រប់​ចំណុច​គោលដៅ​ដែល​បាន​កំណត់ទុក លើ​ខ្សែ​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ដើម្បី​តាមដាន​សភាពការណ៍ និង​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់ ឬ​បទ​ល្មើស​ផ្សេងៗ​។​

​ក្នុងនោះ​ដែរ​លោក​មេបញ្ជាកា​រ​បាន​ជំរុញ​ឱ្យ​គ្រប់​បណ្តា​កង​ល្បាត​ទាំងអស់​ត្រូវ​បង្កើន​ការត្រួតពិនិត្យ មើលផ្លូវ​ចល័ត​តាម​ខ្សែ​បន្ទាត់​ព្រំដែន ដើម្បី​ងាយស្រួល​ក្នុង​ការដើរ​ល្បាត​ប្រចាំថ្ងៃ និង​ចល័ត​ទ័ព​នៅពេល​មាន​ភាពចាំបាច់​កើតមានឡើង​។ ក្រៅពី​នោះ​លោក​មេបញ្ជាការ បាន​ធ្វើ​ការកោតសរសើ​រ ដល់​កងកម្លាំង​កន្លង​មក​បាន​អនុវត្ត​បទបញ្ជា​ជោគជ័យ​ជា​បន្តបន្ទាប់​។ លោក​បាន​ផ្តាំផ្ញើ​បងប្អូន​កងកម្លាំង​ត្រូវ​ធ្វើតាម ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​វិធានការ ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល ដើម្បី​ជៀសផុត​ពី​ជំងឺ​កាច​សាហា​វកូវី​ដ​-១៩៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!