ខេត្តកំពង់ធំ៖ ក្រុមជនសង្ស័យទាំងអស់ចំនួន១២នាក់ធ្វើសកម្មភាពរួមគ្នាដើម្បីលួចលុយ នៅកន្លែងវេរលុយ និងដូរលុយនៅចំណុច ភូមិថ្មី ឃុំជំពូវន្ត ស្រុកជុំគីរី ខេត្តកំពតត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌនិងសមត្ថកិច្ចខេត្តកំពតនិងខេត្តកំពង់ធំ សហការគ្នា បង្ក្រាបក្រុមជនសង្ស័យត្រង់ចំណុចសណ្ឋាគារ វល្លិ៍ មាស ភូមិដំរីជាន់ខ្លា សង្កាត់ដំរី ជាន់ខ្លា ក្រុង ស្ទឹង សែន ខេត្តកំពង់ធំ ។ កាលវេលាម៉ោង ១២:១៥ នាទី រំលងអធ្រាត្រ នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២ ២ ។
កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានដឹកនាំ កម្លាំងជំនាញ ស្នងការដ្ឋាន នគរបាល ខេត្ត កំពត និង ស្នងការដ្ឋាន នគរបាល ខេត្ត កំពង់ធំ ធ្វេីការបង្ក្រាប និង ឃាត់ខ្លួន ជនសង្ស័យចំនួន៧ នាក់។
ក្រុមជនសង្ស័យទាំងអស់នេះ ពាក់ព័ន្ធការធ្វើសកម្មភាពមាន÷
១/ ឈ្មោះ យ័ន្ត វ៉ា ភេទប្រុស អាយុ៦១ ឆ្នាំ
២/ ឈ្មោះ សុខ រ៉ា ភេទប្រុស អាយុ៣៧ ឆ្នាំ
៣/ ឈ្មោះ វ៉ា វិចិត្រ ភេទប្រុស អាយុ ៤៣ ឆ្ឆ្នា
៤/ ឈ្មោះ អ៊ន យ៉ាណូ ភេទប្រុស អាយុ៣៩ ឆ្នាំ
៥/ ឈ្មោះ គឿន ចរិយា ភេទស្រី អាយុ១៨ ឆ្នាំ
៦/ ឈ្មោះ ហោម ឡាង ភេទស្រី អាយុ២៨ ឆ្នាំ
៧/ ឈ្មោះ ឈុំ ភិន ភេទស្រី អាយុ៥៥ ឆ្នាំ ពាក់ព័ន្ធ ករណី លួច កាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២០ កន្លងមក នៅចំណុច ភូមិថ្មី ឃុំជំពូវន្ត ស្រុកជុំគីរី ខេត្តកំពត។
ក្រោយ មកនៅវេលាម៉ោង០១:១៥ នាទី ត្រង់ចំណុច ផ្ទះសំណាក់ សេង ឆេងហាក់ ភូមិដំរីជាន់ខ្លា សង្កាត់ដំរី ជាន់ខ្លា ក្រុង ស្ទឹង សែន ខេត្តកំពង់ធំ កម្លាំង ជំនាញ បន្តឃាត់ខ្លួន ជនសង្ស័យ ចំនួន ៣ នាក់ រួមមាន+
១/ ឈ្មោះ ទី ឆុង ភេទ ប្រុស អាយុ ៤៥ ឆ្នាំ
២/ ឈ្មោះ សុខ ចាន់រ៉ែន ភេទប្រុស អាយុ ៣៧ ឆ្នាំ
៣/ ឈ្មោះ នេត ថា ភេទប្រុស អាយុ៣២ ឆ្នាំ ។
លុះដល់វេលាម៉ោង០១និង៤៥នាទី ត្រង់ចំណុចផ្ទះសំណាក់ពន្លឺពេជ្រ ភូមិដំរីជាន់ខ្លា សង្កាត់ដំរី ជាន់ខ្លា ក្រុង ស្ទឹង សែន ខេត្តកំពង់ធំ កម្លាំងជំនាញ បន្តឃាត់ខ្លួនជនសង្ស័យ ចំនួន២ នាក់ បន្ថែម ទៀត រួមមាន៖
១/ ឈ្មោះ ស្រី សំអឿន ភេទប្រុស អាយុ៥១ ឆ្នាំ
២/ឈ្មោះ ចាន់ ដា ភេទស្រី អាយុ ៤២ ឆ្នាំ ។
សម្ភារដកហូតរួមមាន÷
១/ រថយន្តម៉ាក Lexus RX300 ពណ៍ស ស្លាកលេខ ភ្នំពេញ 2W-1584
២/ រថយន្តម៉ាក HIGHLANDER ពណ៍ស ស្លាកលេខ ភ្នំពេញ2AB-4407
៣/ ម៉ូតូម៉ាក DREAM125 2021 ស្លាកលេខ ភ្នំពេញ1IP-7088
៤/ ម៉ូតូម៉ាក DREAM125 2021 ស្លាកលេខភ្នំពេញ 1IV-4359
៥/ ម៉ូតូម៉ាក DREAM125 2021 ស្លាកលេខភ្នំពេញ IU-7595
បច្ចុប្បន្ន ជនសង្ស័យចំនួន១២នាក់ ខាងលើ ត្រូវបាននាំមកកាន់នាយកដ្ឋាន ដេីម្បីធ្វេីការសាកសួរ និងប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់ការបន្តតាមនីតិវិធី៕