0

លោក ម៉ៅ រង្សី ដាក់​កម្លាំង​គ្រប់​ច្រកល្ហក​ប្រមូលប្រាក់​ពី​បទល្មើស​គ្រប់​ប្រភេទ ក្នុង​ខេត្ត​បាត់ដំបង​

លោក ម៉ៅ រង្សី ដាក់​កម្លាំង​គ្រប់​ច្រកល្ហក​ប្រមូលប្រាក់​ពី​បទល្មើស​គ្រប់​ប្រភេទ ក្នុង​ខេត្ត​បាត់ដំបង​

បាត់ដំបង ៖ លោក ម៉ៅ រង្សី ប្រធានការិយាល័យ​នគរបាល​សេដ្ឋកិច្ច​បាត់ដំបង បាន​ដាក់​កម្លាំង​គ្រប់​ច្រកល្ហក​ប្រមូលប្រាក់​ពី​បទល្មើស​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​បាត់ដំបង​ប្រៀប​ដូច​កុងត្រូលជជុះ ។​

​ប្រភព​អោយ​ដឹងថា ប៉ុស្តិ៍​ដាក់​ចាំ​យក​ប្រាក់​ពី​បទល្មើស​មាន​នៅ​ផ្លូវ​ជាតិ ៥៧ អា​ភូមិ​ស្នឹង ឃុំ​ស្នឹង ស្រុក​បាន​ណន់ និង​នៅ​ភូមិ​មេម៉ាយ ឃុំ​ចែង​មានជ័យ​ស្រុក​បាណន់ ។ ផ្លូវជាតិ​លេខ​៥​នៅ​ជាមួយ​គយ ភូមិ​បឹង​ព្រីង​ឃុំ​បឹង​ព្រីង​ស្រុក​ថ្មគោល និង​ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិ ស្រុក​សង្កែ ។ នៅ​ផ្លូវ​ជាតិ​លេខ​៥៧​បេ​ភូមិ​ពង្រ ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេល និង​នៅ​ស្រុក​សំពៅ​លូន ជាដើម​។​

​ក្រុម​ឈ្មួញ​បានអោយដឹងថា ពេល​ពួគគាត់​ដឹក​ទំនិញ​ឆ្លងកាត់​កន្លែង​ប៉ុស្តិ៍​ប្រចាំការ​របស់​នគរបាល​ខាងលើ ត្រូវ​ក្រុម​នគរបាល​សេដ្ឋកិច្ច​កាក់​ស្ទាក់​ទារប្រាក់ ដើម្បី​ប្រមូល​យក​អោយ​មេ (​លោក ម៉ៅ រង្សី​) បើ​មិន​បាន​កាក់​ទុក ។ ប្រសិនបើ​អីវ៉ាន់​របស់​ក្រុមនគរបាល​វិញ មិន​ត្រឹមតែ​កាក់​ទេ ត្រូវ​លោក មៅ់ រង្សី ជួយ​អន្តរាគមន៍​និង​បង្វិល​ដាន​សមត្ថកិច្ច​ជំនាញ​ទៀត ។ ដូចជា​រថយន្ត​របស់​ចែ​ឡាង​ដឹក​អីវ៉ាន់​គេចពន្ធ ដឹក​ពី​តំបន់​ច្រក​ព្រំដែន​កម្ពុជា​ថៃ ចូលមក​ខេត្ត​បាត់ដំបង ថា​ជា​អីវ៉ាន់​ស្របច្បាប់ និង​រថយន្ត​ឈើប្រណិត​របស់លោក រស់ សារិទ្ធ ប្រធាន​ការិយាល័យ​របៀប​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ដឹក​មក​ពី​ចំណុច​អក្សរ​តេ ឆ្លងកាត់​ស្រុក​បាណន់ ចូលមក​ខេត្ត​បាត់ដំបង ដើម្បី​លក់​ឬ​ធ្វើ​សិប្បកម្ម​ផ្ទាល់ខ្លួន​ជួយ​ថា ដឹក​យក​មក​ធ្វើ​ផ្ទះ និង​ជួសជុល​សាលាខេត្ត​ជាដើម ។​

​ការ​ប្រមូលប្រាក់​ពី​បទល្មើស​ពី​ឈ្មួញ​ធំៗ​ដូចជា​កុង​ទ្រី ប៉ុល​ស៊ីនួន ចែ​ឡាង ចែ​ឆេង ពេជ្រ​វណ្ណា អាច​អោយ​លោក ម៉ៅ រង្សី ធ្វើ​មានបាន​មិនបាច់​រំពឹង​ប្រាក់ខែ​រដ្ឋ​ឡើយ ៕

 

2014_09_21f

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment