0

​មេបញ្ជាការរង​កងទ័ព​ជើងគោក​មេបញ្ជាការ យោធភូមិ​ភាគ​ពិសេស អញ្ជើញ​ចុះ​ពិនិត្យមើល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ដូសទី​៤ ដល់​កងទ័ព និង​គ្រួសារ

​មេបញ្ជាការរង​កងទ័ព​ជើងគោក​មេបញ្ជាការ យោធភូមិ​ភាគ​ពិសេស អញ្ជើញ​ចុះ​ពិនិត្យមើល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ដូសទី​៤ ដល់​កងទ័ព និង​គ្រួសារ

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២២ ឧត្តមសេនីយ៍ឯក ពូ សា​ប៊ុត​ឌី មេបញ្ជាការរង​កងទ័ព​ជើងគោក​មេបញ្ជាការ​យោធភូមិ​ភាគ​ពិសេស បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ដូសទី​៣ ( ដូស​ជម្រុញ ) ដល់​កងទ័ព និង​គ្រួសារ នៅ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ពិសេស ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​បាន​ទទួល​ចាក់​ដោយ​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩
​យោធភូមិ​ភាគ​ពិសេស​។​

​ឧត្តមសេនីយ៍ឯក ពូ សា​ប៊ុត​ឌី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សម្តេច​បាន​គិតគូ​រ​ពី​សុខទ​ក្ខ សុខមាលភាព​របស់​ក​ង​ទ័ព គ្រួសារ​កងទ័ព ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិក មន្ត្រីរាជការ​ទាំងអស់​ឲ្យ​រួច​ជៀសផុត​ពី​ជំងឺ​រាតត្បាត​កូវី​ដ​-១៩ ដោយ​សម្តេច​បាន​ខិតខំ​ស្វះស្វែង​រក​វ៉ាក់សាំង តាមរយៈ​ការបញ្ជា​ទិញ និង​ដោយ​ជំនួយ​វ៉ាក់សាំង​ពី​បរទេស​បាន​ចាក់​ជូន​កងទ័ព គ្រួសារ​កងទ័ព ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិក មន្ត្រីរាជការ​មាន​វ៉ាក់សាំង​ដូសទី​១ ដូសទី​២ វ៉ាក់សាំង​កុមារ ដូសទី​៣ ( ដូស​ជម្រុញ ) និង​ដូសទី​៤ ដែល​កំពុង​ចាប់ផ្តើម​ដំណើរការ​នា​ពេល​នេះ​។​

​ឧត្តមសេនីយ៍ឯក ពូ សា​ប៊ុត​ឌី បាន​បន្តទៀតថា អនុវត្ត​តាម​បទបញ្ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​ក្រសួងការពារជាតិ និង​បទបញ្ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ប្រគល់​ភារកិច្ច​ឲ្យ​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ យោធភូមិ​ភាគ​ពិសេស ទទួលខុសត្រូវ ហើយ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ដូសទី​៤​នាពេលនេះ ក៏​បាន​នឹង​កំពុងតែ​ប្រព្រឹត្តទៅ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ រហូត​ដល់​នាយ ពលទាហាន និង​គ្រួសារ​ទ័ព​ទទួល​វ៉ាក់សាំង​កូវី​ដ​-១៩​នេះ​គ្រប់ៗ​គ្នា​រួចរាល់ និង​បាន​សំណូមពរ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន ព្រមទាំង​គ្រួសារ​ថ្វី​ត្បិត​បានទទួល​ចាក់​វ៉ាក់សាំង​ដូសទី​៤​ហើយ​ក្តី ត្រូវ​ប្រកាន់​ភ្ជាប់ ៣​កុំ ៣​ការពារ និង​វិធានការ​នានា​របស់​ក្រសួង​សុខាភិបាល​ជាប់​ជាប្រចាំ​។​

​កងទ័ព និង​គ្រួសារ​កងទ័ព នៅ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ពិសេស​ទាំងអស់​បាន​សំដែង​ក្តីសប្បាយរីករា​យយ៉ាងខ្លាំង និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លៀសវៃ នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​សម្ដេច​បាន​ស្វះស្វែង​រក​ជំនួយ​វ៉ាក់សាំង និង​ទិញ​វ៉ាក់សាំង​មកចាក់​ជូន​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ស៊ីវិល និង​ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយ​ឥតគិតថ្លៃ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!