0

ឧបនាយករដ្ឋមន្ត្រី ជា សុ ផា​រ៉ា សំណេះសំណាល​ផ្តល់​ថវិកា​លើកទឹកចិត្ត​សិស្ស​ប្រលង​ជាប់​បាក់​ឌុប​មកពី​០៤​ស្រុក ក្នុង​ខេត្ត​ត្បូងឃ្មុំ ចំនួន​១៥៦០​នាក់ ខណៈ​សិស្ស​ជាប់​និទ្ទេស​A ៣៨​នាក់ ក្នុង​ម្នាក់​ទទួលបាន​៥០០​ដុល្លា​

ឧបនាយករដ្ឋមន្ត្រី ជា សុ ផា​រ៉ា សំណេះសំណាល​ផ្តល់​ថវិកា​លើកទឹកចិត្ត​សិស្ស​ប្រលង​ជាប់​បាក់​ឌុប​មកពី​០៤​ស្រុក ក្នុង​ខេត្ត​ត្បូងឃ្មុំ ចំនួន​១៥៦០​នាក់ ខណៈ​សិស្ស​ជាប់​និទ្ទេស​A ៣៨​នាក់ ក្នុង​ម្នាក់​ទទួលបាន​៥០០​ដុល្លា​

(​ត្បូងឃ្មុំ​)៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគររូបនីយកម្ម​និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ត្បូងឃ្មុំ មេមត់ ក្រូចឆ្មារ និង​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ អញ្ជើញ​សំណេះសំណាល ផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ប្រឡង​ជាប់​បាក់​ឌុប សម័យ​ប្រឡង​ឆ្នាំ​២០២១ មកពី​ស្រុក​ក្រុង​ចំនួន​០៤​គឺ ស្រុក​ត្បូងឃ្មុំ ស្រុក​មេមត់ ស្រុក​ក្រូចឆ្មារ និង​ក្រុង​សួង សរុប​ចំនួន ១៥៦០​នាក់ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​ស្រុក​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២២​។​

​ក្នុង​ឳ​កាស​នោះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ប្រតិភូ​ក្រសួង ក្រុមការងារ​ចុះ​ជួយ​ខេត្ត ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នាយក​-​នាយករង​សាលា លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ដែល​ប្រឡង​ជាប់​។​

​សូម​ជម្រាប​ថា​សិស្ស​និទ្ទេស​A ចំនួន​៣៨​នាក់ ដែល​ទទួល​ថវិកា​ជា​កាដូ​លើកទឹកចិត្ត​នាពេលនេះ គឺ​មកពី​ចំនួន​០៤​ស្រុក​ប៉ុណ្ណោះ ខណៈ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ ជាប់​និទ្ទេស​A​មាន​ចំនួន ៥៤​នាក់ និង​ជាប់​ជា​ស្ថាពរ​សរុប​២៩៤៤​នាក់​។​

​មានប្រសាសន៍​ទៅកាន់​ប្អូនៗ​ក្មួយៗ និង​មាតាបិតា អាណាព្យាបាល​សិស្ស ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត បាន​សាទរ​ចំពោះ​ជោគជ័យ​ក្នុងការ​ខិតខំ​សិក្សា នេះ​គឺជា​កិត្តិយស ដ៏​ធំធេង សម្រាប់​ខ្លួនឯង​ផ្ទាល់ ក៏ដូចជា ក្រុមគ្រួសារ និង​ជា​កិត្តិយស របស់​អាជ្ញាធរ នៅក្នុង​មូលដ្ឋាន ផងដែរ ដែល​ប្អូនៗ​ក្មួយៗ បាន​ខិតខំ​រៀនសូត្រ​រហូត​ប្រឡង​ជាប់ ពិសេស​រហូត​ទទួលបាន​និទ្ទេស A ។​

​នា​ឳ​កាស​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​មានប្រសាសន៍​ទៅកាន់​ក្មួយៗ​ទាំងអស់គ្នា ដោយ​កោតសរសើរ​ក្នុង​ការខិតខំ​រៀនសូត្រ​រហូត​ទទួលបាន​លទ្ធផល​ផ្លែផ្កា​នាពេលនេះ ដែល​ជា​ការឆ្លងកាត់​ការលំបាក​ជាច្រើន ជាពិសេស​ឧបសគ្គ​នៃ​ការឆ្លង​រាលដាល នៃ​ជម្ងឺ​កូវី​ដ ១៩ នៅ​ទូទាំង​ពិភពលោក ក៏ដូចជា​នៅ​កម្ពុជា​។​

​ជា​ការឆ្លើយតប​ទៅនឹង​កិច្ចខិតខំ​របស់​ក្មួយៗ ក្នុងនាម​ឯកឧត្តម ជា​អ្នកទទួលខុសត្រូវ ក្នុង​ស្រុក​ក្រុង​ទាំង​០៤​នេះ ក៏​សូម​ចូលរួម​អបអរសាទរ និង​ចូលរួម​ផ្ដល់​ការលើកទឹកចិត្ត នូវ​ថវិកា មួយចំនួន ដើម្បី​ក្មួយៗ​ប្រើប្រាស់​ឲ្យចំ​គោលដៅ ក្នុងអំឡុងពេល​បន្ត​ការសិក្សា នៅ​កម្រិត​ឧត្ដមសិក្សា​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ ដល់​ក្មួយៗ​ទាំងអស់ ត្រូវ​ខិតខំ​រៀនសូត្រ​បន្ត​ទៅមុខ​ទៀត ជាពិសេស ក្រេបជញ្ជក់​យក​ចំណេះដឹង ក្នុងអំឡុងពេល​បន្ត​ការសិក្សា នៅ​ថ្នាក់​កម្រិត​ឧត្ដម ដើម្បី​ក្លាយខ្លួនជា​កូន​ល្អ យុវជន​ល្អ និង​ជា​ពលរដ្ឋ​ល្អ ហើយ​យក​ចំណេះដឹង និង​សមត្ថភាព​នោះ ចូល​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ ឲ្យ​កាន់តែ​រីកចំរើន​ទ្វេរ​ឡើង​។​

​ក្នុង​ឳ​កាស​សំណេះសំណាល ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ប្រឡង​ជាប់​:
-​និទ្ទេស​A​ចំនួន​៣៨​នាក់​ក្នុង​ម្នាក់ ៥០០​ដុល្លា​
-​និទ្ទេស B C D E ១៥២២​នាក់​ក្នុង​ម្នាក់ ១០០,០០០​រៀល​
-​ប្រធានការិយាល័យ​អប់រំ​ស្រុក នាយក​-​នាយិកា​វិទ្យាល័យ ចំនួន​១៩​នាក់ ក្នុង​ម្នាក់​១០០​ដុល្លា​
-​និង​អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក នាយក​-​នាយករង​វិទ្យាល័យ ៣៤​នាក់ ក្នុង​ម្នាក់​៥០​ដុល្លា សរុប​ថវិកា​ទាំងអស់ ៥៩,៩៧២​ដុល្លារ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!